WhatsApp កំពុងតេស្តមុខងារថ្មីដែលអាចរកលុយបានដោយស្រួល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

WhatsApp កំពុងតេស្តមុខងារថ្មីដែលអាចរកលុយបានដោយស្រួល

06/09/2017
ក្រុមហ៊ុន WhatsApp កំពុងសម្លឹងមើលវិធីសាស្ត្ររកលុយពីការបង្កើតមុខងារទូទាត់សេវាកម្មអាជីវកម្មរវាងអ្នកលក់ទំនិញ និងអតិថិជនរបស់ពួកគេហើយមុខងារថ្មីនេះនឹងបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ខ្លួនដែលចង់ធ្វើជំនួញលើកម្មវិធី WhatsApp ដែលអះអាងថាមានចំនួនអ្នកប្រើប្រាស់ច្រើនជាង ១ ពាន់លាននាក់ឯណោះ ។
ក្រុមហ៊ុនដែលគ្រប់គ្រងដោយ Facebook ក្រោយពីទិញក្នុងតម្លៃ ១៩ ប៊ីលានដុល្លារកាលពីខែមេសានិយាយថា កំណែរទម្រង់អាជីវកម្មថ្មីរបស់កម្មវិធី WhatsApp នឹងមិនគិតថ្លៃឡើយពេលប្រើលើកដំបូងតែវានឹងទូទាត់អាជីវកម្មធំៗនៅពេលអនាគត ។ ក្រុមហ៊ុននៅមិនទាន់លម្អិតថាតើខ្លួននឹងទូទាត់តាមវិធីណានោះទេតែកំពុងផ្តោតសំខាន់លើការបង្កើនមុខងារហើយវានឹងក្លាយជាការបោះជំហានលើកដំបូងដែល Facebook ប្រើយុទ្ធសាស្ត្ររកលុយពី WhatsApp។

កត្តាធ្វើឱ្យ WhatsApp តេស្តមុខងារថ្មីនេះព្រោះក្រុមហ៊ុនធ្លាប់ឮរឿងរ៉ាវមួយចំនួនពាក់ព័ន្ធនឹងអ្នកលក់ឥវ៉ាន់ដែលពួកគេប្រើ WhatsApp ហើយចង់រក្សាទំនាក់ទំនងល្អជាមួយអតិថិជនរាប់រយនាក់ដោយគ្រាន់តែប្រើតែកម្មវិធីស្មាតហ្វូនតែប៉ុណ្ណោះ និងម្យ៉ាងទៀតពួកគេមិនប្រាកដថា WhatsApp អាចជាកន្លែងធ្វើអាជីវកម្មត្រឹមត្រូវឬក៏អត់។
ក្នុងរយៈពេលប៉ុន្មានខែខាងមុខក្រុមហ៊ុននឹងតេស្តមុងងារថ្មីនេះដើម្បីបង្កភាពងាយស្រួលឱ្យអ្នកប្រើប្រាស់អាចធ្វើអាជីវកម្មបានលើ WhatsApp ហើយវានឹងរួមបញ្ចូលការផ្ទៀងផ្ទាត់គណនីដើម្បីធានាថាពួកគេពិតជាចង់ធ្វើជំនួញ និង tools សម្រាប់គ្រប់គ្រងការសន្ទនាតាម chats ។ ក្រៅពីនេះក៏មានការបង្កើតរូបភាព (profile) រួមមានព័ត៌មាន អាស័យដ្ឋាន ពេលវេលាធ្វើជំនួញនិង tools មួយចំនួនទៀត៕

ប្រភព៖ Phys