កូរ៉េខាងត្បូងដាក់ពង្រាយរថយន្ដបាញ់មីស៊ីល THAAD បួនគ្រឿងបន្ថែមនៅថ្ងៃស្អែកនេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កូរ៉េខាងត្បូងដាក់ពង្រាយរថយន្ដបាញ់មីស៊ីល THAAD បួនគ្រឿងបន្ថែមនៅថ្ងៃស្អែកនេះ

06/09/2017
(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង ​បានឱ្យដឹងថារថយន្ដបាញ់មីស៊ីលនៃប្រព័ន្ធខែលការពារមីស៊ីល THAAD ចំនួនបួនគ្រឿងបន្ថែមទៀតនឹងត្រូវបានដាក់ពង្រាយ នៅថ្ងៃព្រហស្បតិ៍ស្អែក នេះ នៅឯមូលដ្ឋានអាមេរិកនៃតំបន់សឹងជូ (Seongju) ស្ថិតក្នុងខេត្តជីយ៉ុងសាងខាងជើង (North Gyeongsang) ខណៈកំពុងប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងពីកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង ការដាក់ពង្រាយរថយន្ដបាញ់មីស៊ីល THAAD គឺជារឿងបន្ទាន់ត្រូវតែធ្វើដើម្បីទប់ទល់នឹងការគំរាមហែងផ្នែកសន្តិសុខ ជាយថាហេតុណាមួយ ពីសំណាក់មីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ដែលទើបតែបានបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ កាលពីថ្ងៃអាទិត្យ ធ្វើឱ្យរញ្ជួយដល់សហគមន៍អន្តរជាតិ។

គួរបញ្ជាក់ថា នៅពេលដែលរថយន្ដបាញ់មីស៊ីលទាំងបួននេះ ត្រូវបានដាក់ពង្រាយរួចរាល់ នោះប្រព័ន្ធមីស៊ីលអាមេរិកនឹងត្រូវបំពាក់ទាំងស្រុង ក្នុងនោះរួមមានរថយន្ដបាញ់មីស៊ីលចំនួន០៦ គ្រឿង ប្រព័ន្ធស្ទាក់ចាប់មីស៊ីល៤៨ អង្គភាពគ្រប់គ្រងការបាញ់មីស៊ីល និងប្រព័ន្ធទំនាក់ទំនង រួមទាំងរ៉ាដា AN/TPY-2 ផងដែរ។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ក្រសួងការពារជាតិកូរ៉េខាងត្បូង មិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេកជាក់លាក់ក្នុងការប្រតិបត្តិការនៅឡើយទេ៕