ផ្ទុះអាវុធ១គ្រាប់នៅក្នុងខណ្ឌដូនពេញ អ្នកបាញ់ជានគរបាល, មូលហេតុបាញ់ព្រោះ ខឹងជនរងគ្រោះមួយក្រុមមកវាយ ពេលទាស់សំដីផឹកស៊ីក្បែរគ្នា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផ្ទុះអាវុធ១គ្រាប់នៅក្នុងខណ្ឌដូនពេញ អ្នកបាញ់ជានគរបាល, មូលហេតុបាញ់ព្រោះ ខឹងជនរងគ្រោះមួយក្រុមមកវាយ ពេលទាស់សំដីផឹកស៊ីក្បែរគ្នា

06/09/2017
(ភ្នំពេញ)៖ មានករណីផ្ទុះអាវុធមួយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន​ នៅវេលាម៉ោងជាង០៨យប់ ថ្ងៃទី០៦ ខែកញ្ញា​ ឆ្នាំ២០១៧នេះ នៅតាមបណ្ដោយផ្លូវ R6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ករណីផ្ទុះអាវុធនេះ ត្រូវបានមន្ដ្រីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា មុនពេលកើតហេតុ បុរស​ម្នាក់ដែលគេដឹងថា ជាមន្ដ្រីនគរបាលបម្រើការ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងអង្គុយហូបអីម្នាក់ឯងនៅក្នុងហាងមួយកន្លែង តាមបណ្ដោយផ្លូវR6  ដោយឡែកជនរងគ្រោះ មួយក្រុមមានគ្នាប្រហែលជា៤-៥នាក់ កំពុងអង្គុយផឹកស៊ីនៅក្បែរនោះ ស្រាប់តែកំពុងផឹកស៊ីនោះ ក៏បានទាស់សំដីគ្នាជាមួយបុរសដែលជាមន្ដ្រីនគរបាល ហើយក្រោយមកក្រុមជនរងគ្រោះក៏ស្ទុះមកវាយ ទើបបុរសនោះបានទាញកាំភ្លើងពីចង្កេះបាញ់ទៅដី១គ្រាប់ ក្នុងន័យការពារខ្លួន ស្រាប់តែផ្លាត់ទៅត្រូវក្រុមជនរងគ្រោះម្នាក់ បណ្ដាលឲ្យរងរបួសស្រាល។

ក្រោយកើតហេតុទាំងក្រុមជនរងគ្រោះ និងបុរសដែលជាមន្ដ្រីនគរបាល ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ នាំខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្ដតាមច្បាប់។

យ៉ាងណាមិញ មន្ដ្រីនគរបាលខណ្ឌដូនពេញ បានបង្ហើបឲ្យដឹងថា ក្រុមជនរងគ្រោះត្រូវបានគេស្គាល់ថា ជាសមាសភាពមិនល្អនៅក្នុងសង្គម ហើយក៏ទើបតែចេញពីពន្ធនាគារផងដែរ៕