ការទំលាក់ដុំថ្មសិប្បនិមិត្តចូលទៅក្នុងបាតសមុទ្រ ជាជម្រកមច្ឆជាតិ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ការទំលាក់ដុំថ្មសិប្បនិមិត្តចូលទៅក្នុងបាតសមុទ្រ ជាជម្រកមច្ឆជាតិ

06/09/2017
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នៅតំបន់កោះរ៉ុងសន្លឹម ស្ថិតក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងនិងខេត្តព្រះសីហនុ មានកម្មវិធីការទំលាក់ដុំថ្មសិប្បនិមិត្តចូលទៅក្នុងបាតសមុទ្រ ជាជម្រកមច្ឆជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ នៃអគ្គលេខាដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ លោកឧកញ៉ា ទៀ វិចិត្រ និងមន្រ្តីក្រោមឱវាទមួយចំនួនទៀត អញ្ជើញចូលរួមផងដែរ ។

បើយោងតាមប្រសាសន៍ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ នៃអគ្គលេខាដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងស្រដៀងគ្នាថា ការទំលាក់ដុំថ្មសិប្បនិមិត្តចូលទៅក្នុងបាតសមុទ្រ នៅតំបន់កោះរ៉ុងសន្លឹមនេះ ស្ថិតក្នុងក្រុងនិងខេត្តព្រះសីហនុ មានអត្ថប្រយោជន៍ជាច្រើន គឺជាជំរកត្រីមួយដ៏ល្អប្រសើរនៅរដូវត្រីពង ហើយយើងអាចបង្កើតបានជាផ្កាថ្ម ការដាំផ្កាថ្មនៅតំបន់នោះ និងរក្សាបាននូវជីវៈចំរុះក្រោមបាតសមុទ្រ និងជាកន្លែងងូចទឹកមើលផ្កាថ្មដ៏ស្រស់ស្អាត ព្រមទាំងជាកន្លែងអភិរក្សនូវធនធានធម្មជាតិក្រោមបាទសមុទ្រផងដែរ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាការការពារមិនអោយមានការនេសាទនៅតំបន់នោះផងដែរ ។អត្ថបទ ទេព វណ្ណះ