ចោរដៃឆៅ ខាងកាប់ប្លន់ ០១នាក់ ត្រូវជាប់ខ្នោះ អាវុធហត្ថរាជធានីភ្នំពេញ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចោរដៃឆៅ ខាងកាប់ប្លន់ ០១នាក់ ត្រូវជាប់ខ្នោះ អាវុធហត្ថរាជធានីភ្នំពេញ!

06/09/2017
កាលពីវេលាម៉ោង០៤:១៥នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ជាចោរប្លន់(ប្រើដាវកាប់ប្លន់យកម៉ូតូ) ឈ្មោះ ជូ ប៊ុណ្ណារិទ្ធ ហៅអ៊ែរ ភេទប្រុស អាយុ ៣៦ឆ្នាំ ខណៈដែលជនសង្ស័យខាងលើបានធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូ របស់ជនរងគ្រោះ ឈ្មោះ កោ ផល្លីន ភេទប្រុស អាយុ ៣៦ឆ្នាំ បណ្តាលឲ្យរបួសត្រូវក្បាល និងដៃហូរឈាម នៅចំណុចលើផ្លូវលេខ៧៥ កែងផ្លូវ៧៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បន្ទាប់ពីឃាត់ខ្លួនបាន ជនសង្ស័យខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា មុនពេលខ្លួនធ្វើសកម្មភាពប្លន់ រូបខ្លួននិងមិត្តភក្តិ ០១នាក់ ឈ្មោះហៅក្រៅ ឪ បានទិញស្រាថ្នាំផឹក នៅរង្វង់មូលស្តាតចាស់ នៅចំណុចកើតហេតុខាងលើ លុះផឹកអស់ប្រហែល ០៥ដប ក៍ឃើញជនរងគ្រោះ ជិះម៉ូតូ ០១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៍ខ្មៅ បិទពណ៍ទឹកមាស ស្លាកលេខ ក្រចេះ1B-5665 ស៊េរី ឆ្នាំ ២០១៤ ដោយមានឌុបសង្សារមកជាមួយ មកឈប់ក្បែរនោះ ហើយជនរងគ្រោះបានចុះពីលើម៉ូតូ ដើរទៅ បត់ជើងតូច ចំណែកនារីជាសង្សារឈរនៅក្បែរម៉ូតូ ដោយឃើញឳកាសល្អ ជនសង្ស័យខាងលើ បានដើរទៅយកដាវសាម៉ូរ៉ៃ របស់ខ្លួន ០១ដើម ដែលលាក់ទុកក្នុងគុម្ពស្មៅក្បែរនោះ ភ្លាមនោះជនសង្ស័យខាងលើ បានដើរសំដៅទៅជនរងគ្រោះ ហើយបានគំរាម និងកាប់ទៅលើជនរងគ្រោះ ០២ដាវ បណ្តាលឲ្យត្រូវរបួសត្រង់ក្បាល និងដៃជាទម្ងន់ ដោយគោលបំណងប្លន់យកម៉ូតូ ពីជនរងគ្រោះ ហើយបានប្រតាយប្រតប់គ្នា ស្របពេលកម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតឃើញ ក៏ អន្តរាគមន៍ បង្ក្រាបបានភ្លាមៗផងដែរ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។អត្ថបទ ទេព វណ្ណះ