ភ្នំគូលែនជាកន្លែងសម័យអង្គរចាប់ផ្តើមមុនដំបូង ហើយក៏ជាទីក្រុងមួយដែលមានប្រជាប្រិយភាពនិងសក្តានុភាពខាងទេសចរណ៍! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ភ្នំគូលែនជាកន្លែងសម័យអង្គរចាប់ផ្តើមមុនដំបូង ហើយក៏ជាទីក្រុងមួយដែលមានប្រជាប្រិយភាពនិងសក្តានុភាពខាងទេសចរណ៍!

06/09/2017
នាពេលបច្ចុប្បន្នទីក្រុងស្នូលនៃប្រទេសកម្ពុជា គឺទីក្រុងភ្នំពេញ ប៉ុន្តែក្នុងរាជកាល​អាណាចក្រខ្មែរ ខេត្តសៀមរាបគឺជាទីក្រុងនៃ អាណាចក្រទាំងមូល(៨០២ ១៤៣១)។ ទោះបីជាសព្វថ្ងៃទីក្រុងនេះមិនមែន​ ជាទីក្រុងស្នូលនៃប្រទេសក៏ពិតមែន តែសៀមរាបនៅឈរជាទីក្រុងមួយដែលមានប្រជាប្រិយភាពនិង​សក្តានុភាពខាងទេសចរណ៍។ ដោយភាពសំបូរបែបនៃប្រាង្គប្រាសាទនានា ទីក្រុងមួយនេះបានខិតខំអភិវឌ្ឍន៍ខ្លួន តាមរយះការស្ថាបនា ហេដ្ឋារចនាសម្ពន័្ធប្រព័ន្ធផ្លូវ និង អាគារផ្សេងៗដែលបំរើអោយវិស័យទេសចរណ៍។ យើងអាចឃើញនូវវត្តមាននៃសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានតូចធំ ឈរបង្ហាញខ្លួនតាមដងវិថីនានាក្នុងក្រុង បញ្ចេញនូវភាពស្រស់ស្អាត ទាក់ទាញដល់យើងរាល់គ្នា។ ពេលថ្ងៃហាក់ដូចជាមានសភាពធម្មតា តែលុះល្ងាចឡើង យើងនិងអាចឃើញនូវភ្ញៀវជាតិនិងអន្តរជាតិជាច្រើនតាមដងវិថី ដែលពួកគេវិលពីកំសាន្តតាមប្រាសាទនិងរូមនីយដ្ឋានផ្សេងៗ ដែលធ្វើអោយអារម្មណ៍របស់យើងកើតមានភាពអស្ចារ្យ នឹកស្មានមិនដល់។​ ពេលព្រលប់ៗ បើយើងទៅកំសាន្តនៅតំបន់ ផ្សាររាត្រី និង ផប់ស្រ្ទីត យើងអាចឃើញភាពចំរុះ នៃជាតិសាស្រ្ត និង ភាពតុបតែងផ្សេងគ្នា ជាពិសេស គឺភាពអូរអរ នៃសំលេងតំន្ត្រី និងភាសានានា។ សេចក្តីទាំងអស់នេះអាចអោយយើង មានអារម្មណ៍ស្រស់ថ្លា និងភ្លេចពីភាពនឿយហត់របស់ខ្លួន មួយខណៈពេល។

បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី២(គ្រងរាជ ៨០២ ដល់ ៨៣៥ឬ៨៥០) បានតាំងរាជធានីនៅលើភ្នំគូលែន ធ្វើការប្រកាសឯករាជ្យពីប្រទេសចាមប៉ា បង្រួមបង្រួមជាតិនិងធ្វើពីធីបង្កើតលិទ្ធិទេវរាជរួចរាល់។ មួយរយះក្រោយមក ព្រះអង្គបានផ្លាស់ប្តូររាជធានីពីភ្នំគូលែនមកនៅតំបន់រលួសវិញ។ តំបន់រលួសនេះ មានឈ្មោះដើម​ ហរិហរាល័យ មានន័យថា កន្លែងដែលព្រះវិស្ណុនិងព្រះសិវៈគង់នៅថែរក្សា។ ស្តេចបន្តបន្ទាប់ពីព្រះអង្គមួយចំនួនរួមមាន ឥន្រ្ទវរ្ម័នទី១ (គ្រងរាជ ៨៧៧ ដល់ ៨៨៩)ជ័យវរ្ម័នទី៣ យសោវរ្ម័នទី១ ក៏បានបន្តតាំងរាជធានីនិងសង់ប្រាង្គប្រាសាទនៅទីនេះផងដែរ​។ សំណង់សំខាន់ៗដែលយើងអាចទៅទស្សនាបានរួមមានៈ ឥន្រ្ទតាដាត(បារាយ) ជាកន្លែងអាងស្ទុតទឹកសំរាប់ធ្វើស្រែចំការនាសម័យនោះតែឥលូវរីងស្ងួតក្លាយជាដីសំរាប់ធ្វើស្រែចំការ និង ប្រាសាទសំខាន់ៗចំនួន៣គឺ ប្រាសាទព្រះគោ ប្រាសាទបាគង ប្រសាទលលៃ។

ភ្នំគូលែនជាកន្លែងដែលសម័យអង្គរចាប់ផ្តើមមុនដំបូង។ ស្ថិតនៅភាគខាងជើង មានចំងាយប្រហែល ៦០គីឡូម៉ែតពីក្រុងសៀមរាប។ ឈ្មោះដើមរបស់ភ្នំគូលែនគឺ មហិន្រ្ទព៌ត នៅទីនោះហើយដែលព្រះបាទជ័យវម្ម័នទី២បានតាំងទីក្រុងមួយឈ្មោះមហិន្រ្ទភូរៈ(Mahaendrapura) ក្នុងឆ្នាំ៨០២ ប្រកាសឯករាជ្យជាបរិបូរពីប្រទេសជ្វា(ចាមប៉ា) និងប្រារព្ធពីធីទេវរាជ។

នៅលើភ្នំនេះមានទឹកផុសជាច្រើនកន្លែង ប្រមូលផ្តុំគ្នាបានជាប្រភពទឹក នៃស្ទឹងសៀមរាប។ នៅ​លើផ្ទៃថ្មក្នុងទឹក គេអាចរកឃើញរូបចំលាក់លឹង្គ
១០០០ដែលត្រូវបានគេឆ្លាក់ ក្នុងគោលបំណងអោយទឹកហូរកាត់។ ព្រោះតាមជឿសាសនាព្រាហ្ម កាលណាបើទឹកហូរកាត់ចំលាក់លឹង្គដែលតំណាងអោយព្រះសិវៈ នោះទឹកទាំងនោះនិងក្លាយជាទឹកវិសុទ្ធ បើយកទៅធ្វើស្រែចំការ និងបង្កើតភោគផលល្អ បើយកមកងូតអាចជាពីជំងឺផ្សេងៗ ជាដើម។
ក្នុងសតវត្សរ៍ទី១៦ គេក៏បានសង់វត្តមួយនៅលើភ្នំមានឈ្មោះថា វត្តព្រះអង្គធំ ដែលមានរូបសំណាក់ព្រះមួយយ៉ាងធំ ធ្វើពីថ្មភក់ កំពស់៧.៥ម៉ែត ប្រវែង៨ម៉ែត។

តំបន់ភ្នំគូលែនជាកន្លែងដែលសំបូរថ្មភក់ជាច្រើន មានទឹកផ្លាក់ពីជាន់ផងដែរ។
ជាកន្លែប្រភពផ្តល់ថ្មយ៉ាងសំខាន់ ដើម្បីយកទៅសង់ប្រាសាទនានា នៅសម័យអង្គរ៕អត្ថបទ ទេព វណ្ណះ