សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យបង្កើត «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ» ប្រារព្ធឡើងរៀងរាល់ឆ្នាំ ក្នុងថ្ងៃទី១៥ ខែមិថុនា! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យបង្កើត «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ» ប្រារព្ធឡើងរៀងរាល់ឆ្នាំ ក្នុងថ្ងៃទី១៥ ខែមិថុនា!

06/09/2017
(ភ្នំពេញ)៖ សម្តេចេតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការបង្កើត «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ» ដែលកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវានេះ។

ក្នុងគោលបំណង នៃការបង្កើត «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ» លើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយ ដល់សិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឲ្យយល់ដឹងពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុង និងក្រៅប្រទេស៕

សូមអានអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ទាំងស្រុង៖​