ទីបំផុត «លោកស្រី អោងសាន ស៊ូជី ប្រកាសថ្កោលទោសក្រុមភេរវករភាគខាងជើង» ប៉ុន្តែមិនបានថ្លែងអំពី​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ទៅកាន់បង់ក្លាដែសឡើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុត «លោកស្រី អោងសាន ស៊ូជី ប្រកាសថ្កោលទោសក្រុមភេរវករភាគខាងជើង» ប៉ុន្តែមិនបានថ្លែងអំពី​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ទៅកាន់បង់ក្លាដែសឡើយ!

06/09/2017
(រ៉ង់ហ្គូន)៖ បន្ទាប់ពីបាត់មាត់​បាត់កអស់​មួយរយៈ នៅទីបំផុតនៅ​ថ្ងៃពុធនេះ​មាតា​ប្រជាធិបតេយ្យ​មីយ៉ាន់ម៉ាគ្រាំទ្រដោយ​លោកខាងលិច គឺលោកស្រី អោងសាន ស៊ូជី បានចេញមុខថ្កោល ទោសពួកភេរវករ​សម្រាប់ការបំប៉ោងព័ត៌មាន​ក្លែងក្លាយ ជុំវិញការសម្លាប់រង្គាល​ជនជាតិដើម​ភាគតិច​មូស្លីមរ៉ូហ៊ីងយ៉ា ​នៅក្នុងរដ្ឋ​រ៉ាឃីន (Rakhine)។ ក៏ប៉ុន្តែទន្ទឹមគ្នា​លោកស្រីមិនបាន​លើកឡើងពី ជនជាតិរ៉ូហ៊ីងយ៉ា ១២៥,០០០នាក់ ដែលបានរត់ភៀស​ខ្លួនទៅកាន់​ប្រទេស​បង់ក្លាដែស ចាប់តាំង​ថ្ងៃទី២៥ ខែសីហា មកនោះទេ។ នេះបើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដី​ថ្លែងការណ៍ ចេញផ្សាយដោយ​ការិយាល័យ​របស់លោកស្រី នៅលើ Facebook លោកស្រី ស៊ូជី បានអះអាងថា រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន និងកំពុងការពារ​រាល់ប្រជាជន​ទាំងអស់នៅ​ក្នុងរដ្ឋរ៉ាឃីន តាមមធ្យោបាយ​ដ៏ល្អតាម​ដែលធ្វើទៅបាន តែក៏បានព្រមានដែរ​ចំពោះការបំប៉ោងព័ត៌មាន ដែលអាច​ធ្វើឱ្យល្អក់កករ​ទំនាក់ទំនង​ជាមួយនឹង​បណ្ដាប្រទេស​ដទៃ។ ការ ថ្លែងបែបនេះ​របស់លោកស្រី ស៊ូជី ធ្វើឡើង​ដោយសំអាង​លើការបង្ហោះរូបភាព​ប៉ុន្មានសន្លឹក ពីឧបនាយក​រដ្ឋមន្ត្រី​តួកគី។ ​
សេចក្ដីថ្លែងការណ៍នេះ​ដដែល​បានបញ្ជាក់ទៀតថា លោកស្រី ស៊ូជី បាននិយាយថា ព័ត៌មាន​ប្រឌិតបែបនេះ​បានបង្កើតជាបញ្ហា​រវាងមីយ៉ាន់ម៉ា និងបណ្ដា​ប្រទេស​ដទៃ ហើយថា ព័ត៌មាន​ក្លែងក្លាយទាំង​នេះ មានតែជួយលើក​កម្ពស់សកម្មភាព​របស់ពួភេរវករ​តែប៉ុណ្ណោះ។ តែយ៉ាងណា​ក៏ដោយ សហគមន៍​អន្តរជាតិ​ជាពិសេសបណ្ដា​ប្រទេសអ្នកកាន់​សាសនាអ៊ីស្លាម បានថ្កោលទោស​យ៉ាងខ្លាំង លើជ័យលាភីពានរង្វាន់​ណូបែលសន្តិភាព​រូបនេះថា បានបរាជ័យ ក្នុងការពារជនជាតិ​ដើមភាគតិច​មូស្លីម​រ៉ូហ៊ីងយ៉ា។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ បានចាត់ទុកថា ការធ្វើទុក្ខបុកម្នេញ​ប្រឆាំងនឹងជនជាតិ​រ៉ូហ៊ីងយ៉ា គឺជាអំពើ​ប្រល័យ​ពូជសាសន៍ រីឯអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉ែស (Antonio Guterres) បានព្រមានពីគ្រោះមហន្តរាយមនុស្ស​ជាតិ​ នៅក្នុងរដ្ឋរ៉ាឃីន។      

គួរបញ្ជាក់ថា បើតាមយោធា​មីយ៉ាន់ម៉ា គិតចាប់តាំងពី​ថ្ងៃទី២៥ ខែសីហាមក មនុស្ស ៤០០នាក់ ភាគច្រើនជាជនជាតិ​ដើមភាគតិច​រ៉ូហ៊ីងយ៉ា បានស្លាប់នៅក្នុង​អំពើហិង្សារវាង​កងកម្លាំង​យោធា និងក្រុមសកម្ម​ប្រយុទ្ធ​រ៉ូហ៊ីងយ៉ា ARSA ដែលខ្លួនចាត់ទុក​ថា ជាពួកភេរវករ។ តែបើតាមអ្នក​រាយការណ៍ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិ​មនុស្សប្រចាំ​ប្រទេសមីយ៉ាន់ម៉ា លោកស្រី យ៉ាងហ៊ី លី (Yanghee Lee) ចំនួនអ្នកស្លាប់​នៅក្នុងអំពើហិង្សា​ដ៏ប្រល័យនេះ បានកើនដល់ ១,០០០នាក់ហើយ​ គ្រាន់តែតួលេខនេះ​មិនទាន់ទទួលស្គាល់​ជាផ្លូវការ​តែប៉ុណ្ណោះ៕