រហ័សមែន! ប្រទេសជប៉ុន «គ្រោងទិញសព្វាវុធទំនើបៗបន្ថែម ពីសហរដ្ឋអាមេរិក» ក្រោយ ដូណាល់ ត្រាំ ផ្សាយពាណិជ្ជកម្មតាម Twitter! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រហ័សមែន! ប្រទេសជប៉ុន «គ្រោងទិញសព្វាវុធទំនើបៗបន្ថែម ពីសហរដ្ឋអាមេរិក» ក្រោយ ដូណាល់ ត្រាំ ផ្សាយពាណិជ្ជកម្មតាម Twitter!

06/09/2017
(តូក្យូ)៖ ក្រោយពីលោក ដូណាល់ ត្រាំ បានប្រកាសស្វាគមន៍​ទទួលការទិញសព្វាវុធទំនើបៗ ពីសំណាក់សម្ព័ន្ធមិត្ត​ជប៉ុន​​ ក៏ដូចជាកូរ៉េខាងត្បូងតាមបណ្តាញសង្គម Twitter រដ្ឋាភិបាលជប៉ុន​បានបង្ហើបឲ្យដឹងថា ខ្លួនគ្រោង​នឹងបន្ត​ទិញយកសម្ភារៈ​យោធាសំខាន់ៗ ពី​សហរដ្ឋអាមេរិក​ថែមទៀត ដើម្បីពង្រឹងសមត្ថភាព​ការពារជាតិ នៅចំពោះមុខភាព​តានតឹងដ៏​សែនក្តៅគគុក នៅតំបន់​​ឧបទ្វីបកូរ៉េ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាច​ថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។
ប្រធានខុទ្ទកាល័យ​គណៈរដ្ឋមន្រ្តីជប៉ុន លោក យូស៊ីហ៊ីដេ សូហ្គា (Yoshihide Suga) បានបញ្ជាក់នា​ថ្ងៃពុធនេះ​ថា «សម្រាប់​ប្រទេស​របស់យើង, ពួកយើងបាន​ឯកភាពគ្នា ក្នុងការទិញ​យកបរិក្ខាយោធា​ការពារជាតិ ដ៏ទំនើប និង​ប្រកបដោយ​​សមត្ថ​ភាព​ខ្ពស់​បន្តទៀត ដែលមិនអាច​ខ្វះខាត​សម្រាប់ការពារ​ប្រទេសជប៉ុន ដោយចាប់​ផ្តើមជាមួយ​យន្តហោះ​ចម្បាំង​​ជំនាន់​ថ្មី​​បំផុត​ធុន F-35»។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងតែ​ពង្រីកកិច្ចសហប្រតិបត្តិការ​យោធា ជាមួយសម្ព័ន្ធមិត្ត​ភាគកើតរបស់ខ្លួន​ គឺកូរ៉េខាងត្បូង និងជប៉ុន នៅចំពោះមុខការ​កើនឡើង​នៃភាពតានតឹង ក្នុងតំបន់​ឧបទ្វីបកូរ៉េ ដែលបង្កឡើង​ដោយការធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ-មីស៊ីលផ្លោង ជាដដែលៗ ដោយគ្មានការញញើតកោតក្រែង របស់កូរ៉េខាងជើង៕