ព័ត៌មានក្តៅ iPhone​ ​ចេញ​ខែ​កញ្ញា​នេះ​ ​មិន​មាន​ម៉ូដែល​ ​iPhone 8​ ​ទេ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព័ត៌មានក្តៅ iPhone​ ​ចេញ​ខែ​កញ្ញា​នេះ​ ​មិន​មាន​ម៉ូដែល​ ​iPhone 8​ ​ទេ

06/09/2017
នៅសល់​តែ​ប៉ុន្មានថ្ងៃ​ទៀត​​ ​Apple​ នឹង​​ប្រកាស​​ចេញ​ iPhone ជំនាន់​ថ្មី​នៅ​​ថ្ងៃ​ ​១២​ ​កញ្ញា​ ​២០១៧​ ​ឥឡូវ​មាន​​ប្រភព​ព័ត៌មាន​ជា​ច្រើន​អះអាង​ថា​នឹង​​មិន​មាន​វត្តមាន​ ​iPhone 8​ ​ដូច​ដែល​ព័ត៌មាន​លេច​ធ្លាយ​កន្លង​មក​ ​ចេញ​ផ្សាយ​នោះ​ទេ។
រូបតំណាង iPhone X
ប្រភព​បាន​បញ្ជាក់​ថា ​Apple​ ​នឹង​បញ្ចេញ​នូវ​ ​iPhone​ ​ម៉ូដែល​ពិសេស​សម្រាប់​អបអរ​ខួប​ ​១០​ ​ឆ្នាំ ដែលមាន​​ឈ្មោះ​សម្គាល់​​ ​iPhone X តាម​​លោក​ ​Steve Jobs​ ​ជា​ស្ថាបនិក​។
រូបតំណាង iPhone X
លោក​ ​Evan Blass​ ​អ្នក​ជំនាញ​វិភាគ​ទីផ្សារ​ផលិតផល​បច្ចេកវិទ្យា​របស់​អាមេរិក​អះអាង​ថា​ ​Apple​ ​នឹង​ផ្ដើម​បើក​ឲ្យ​កុម្ម៉ង់​ ​iPhone X​ ​ចាប់​ពី​ថ្ងៃ​ ​១៥​ ​កញ្ញា​ ​ហើយ​នឹង​ចេញ​លក់​ជា​សាធារណៈ​នា​ថ្ងៃ​ ​២២​ ​កញ្ញា​ ​ឆ្នាំ​ ​២០១៧​ ​នេះ​ ​ជា​មួយ​តម្លៃ​ចាប់​ពី​ ​១ ០០០​ ​ដុល្លារ​ ​ឡើង​ទៅ៕

ប្រភព៖ redmondpie