រសជាតិនៃសង្គ្រាមដ៏មហាវេទនា! ប្រជាជនអ៊ីរ៉ាក់​រាប់ពាន់នាក់ «ដើរឆ្លងកាត់វាលខ្សាច់​រាប់រយគីឡូម៉ែត្រ» ដើម្បីស្វែងរក​ពន្លឺនៃសន្តិភាព! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រសជាតិនៃសង្គ្រាមដ៏មហាវេទនា! ប្រជាជនអ៊ីរ៉ាក់​រាប់ពាន់នាក់ «ដើរឆ្លងកាត់វាលខ្សាច់​រាប់រយគីឡូម៉ែត្រ» ដើម្បីស្វែងរក​ពន្លឺនៃសន្តិភាព!

06/09/2017
 ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។

រដ្ឋបាលថ្នាក់​តំបន់នៃទីក្រុង រុតបា (Rutba) ចម្ងាយប្រមាណ ៣៧០គីឡូម៉ែត្រ ពីរដ្ឋធានីបាកដាដរបស់​អ៊ីរ៉ាក់ បានរៀបចំទទួល​ជន​ភៀសខ្លួន​ប្រហែល ១,២០០នាក់ ភាគច្រើនជាស្រ្តី និងកុមារ ដែលរត់គេច​ចេញពីទីក្រុង អាណា (Aana), រ៉ាវ៉ា (Rawa), និង អាល់គែម (al-Qaim) ដែល​បាន​​ធ្លាក់​ក្រោម​កណ្តាប់​​ដៃ​​​របស់ក្រុម ISIS។ ពួកគេទាំងនេះ បានទៅដល់​ក្រុង Rutba បន្ទាប់ពីបានលួចដើរលបៗចេញពីផ្ទះ​សម្បែងរៀងៗ​ខ្លួន ហើយធ្វើដំណើរ​ឆ្លងកាត់វាលខ្សាច់​ចម្ងាយជាង ២០០គីឡូម៉ែត្រ ដែលលាតសន្ធឹង​ចន្លោះទីក្រុង​របស់​ពួកគេ និងក្រុង Rutba។
គួរបញ្ជាក់ថា ទោះបីជា​ទីក្រុង តាល់ អាហ្វារ (Tal Afar), ម៉ូស៊ូល (Mosul), និងខេត្ត នីណេវេហ៍ (Nineveh) ត្រូវបានរំដោះផុតពីដៃ ISIS ទាំងស្រុងក៏ដោយ​ កង​ទ័ព​​អ៊ីរ៉ាក់​នៅតែត្រូវបន្តបើក​ប្រតិបត្តិការ​យោធាជាច្រើន​ថែមទៀត ដើម្បីកម្ចាត់វត្តមាន​របស់ក្រុមភេរវករ​នេះ ឲ្យ​អស់ទាំង​ស្រុងពីលើទឹកដី​ប្រទេស​អ៊ីរ៉ាក់ ដូចជានៅ​ក្រុង ហាវីចាហ៍ (Hawijah) ក្នុងខេត្តកឺគុក (Kirkuk) ភាគនិរតី, តំបន់មួយ​ចំនួន នៅខេត្ត សាឡាហ៊ូឌីន (Salahudin) ភាគកើត, និងតំបន់ឈរជើង​ដទៃផ្សេងទៀត​របស់ ISIS នៅក្បែរព្រំដែនស៊ីរី រួមមានទាំងក្រុង Aana, Rawa, និង al-Qaim នៃខេត្ត អាន់បារ (Anbar) ភាគខាងលិច​ប្រទេស​ជាដើម៕