កូរ៉េខាងជើង «កំពុងត្រៀមកញ្ចប់កាដូថ្មីមួយទៀត ជូនដល់អាមេរិក» បន្ទាប់ពីទើបបំផ្ទុះនុយក្លេអ៊ែរ-អ៊ីដ្រូសែន រញ្ជួយមួយចំហៀងផែនដី! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កូរ៉េខាងជើង «កំពុងត្រៀមកញ្ចប់កាដូថ្មីមួយទៀត ជូនដល់អាមេរិក» បន្ទាប់ពីទើបបំផ្ទុះនុយក្លេអ៊ែរ-អ៊ីដ្រូសែន រញ្ជួយមួយចំហៀងផែនដី!

06/09/2017
(ហ្សឺណែវ)៖ មន្ត្រីការទូតជាន់ខ្ពស់​កូរ៉េខាងជើង​ម្នាក់​បានព្រមានថា ប្រទេសរបស់​លោក​បានត្រៀមខ្លួនជាស្រេច​ ក្នុងការបញ្ជូន​កញ្ចប់កាដូរ​បន្ថែមទៀតទៅកាន់​សហរដ្ឋអាមេរិក ខណៈ​មហាអំណាច​ផុតលេខ​មួយនេះ កំពុងប្រមូល​ផ្ដុំកម្លាំង​ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងរបបដឹកនាំ លោក គីម ជុងអ៊ុន សម្រាប់ការធ្វើតេស្ដបំផ្ទុះ​ក្បាល​គ្រាប់នុយក្លេអ៊ែរ​ជាលើកទី០៦ កាលពីថ្ងៃអាទិត្យ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ​ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងទៅកាន់​សន្និសីទលុបបំបាត់​អាវុធ អគ្គរដ្ឋទូតកូរ៉េខាងជើង​ប្រចំា UN លោក ហាន តែសុង (Han Tae Song) បានទទួលស្គាល់ថា កូរ៉េខាងជើង​បានតេស្ដបំផ្ទុះក្បាលគ្រាប់​នុយក្លេអ៊ែរ​ជាលើកទី០៦ ដោយ​ជោគជ័យ។ លោក Han បានលើកឡើងយ៉ាងដូច្នេះថា «វិធានការការពារ​ខ្លួននាពេលថ្មីៗ​នេះ​នៃប្រទេស​របស់ខ្ញុំ គឺជាកញ្ចប់​កាដូមួយ​ផ្ញើជូន​សហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិក​អាចនឹង ទទួលបានកញ្ចប់​កាដូ​នេះបន្ថែមទៀត... ដរាបណា​នៅតែបន្តធ្វើ​សកម្មភាព​បង្ករឿង និងប៉ុនប៉ង​ដាក់សម្ពាធលើ​កូរ៉េខាងជើង»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ​អគ្គរដ្ឋទូតអាមេរិក​ប្រចាំ UN​ លោកស្រី នីកគី ហាឡេយ (Nikki Haley( បានចោទប្រកាន់​មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងចង់ធ្វើ​សង្រ្គាម​ជាមួយការធ្វើ​តេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរ​ជាបន្តបន្ទាប់ ព្រមទំាងបាន​បានជំរុញឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​ ដាក់ទណ្ឌកម្មឱ្យបាន​ខ្លាំងក្លាបំផុត​ ប្រឆាំងនឹងទីក្រុង​ព្យុងយ៉ាង​ផងដែរ៕