កម្លាំងចម្រុះចុះបង្ក្រាបគំនរឈើ របស់ប្រពន្ធមេបញ្ជាការកងអនុសេនាធំលេខ៣ ដែលលាក់ទុកក្នុងចំការកៅស៊ូជិតក្រុមហ៊ុន TTY បម្រុងនាំទៅលក់នៅវៀតណាម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្លាំងចម្រុះចុះបង្ក្រាបគំនរឈើ របស់ប្រពន្ធមេបញ្ជាការកងអនុសេនាធំលេខ៣ ដែលលាក់ទុកក្នុងចំការកៅស៊ូជិតក្រុមហ៊ុន TTY បម្រុងនាំទៅលក់នៅវៀតណាម

06/09/2017
(ក្រចេះ)៖ សមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការឡោមព័ទ្ធ ចុះបង្ក្រាបគំនរឈើជាច្រើនដុំ ដែលក្រុមឈ្មួញយកមកលាក់ទុក នៅក្នុងចំការកៅស៊ូជិតក្រុមហ៊ុន TTY​ ដែលគេស្គាល់ឈ្មោះថា ចែ វី ជាប្រពន្ធរបស់លោក ហ៊ុត ប៊ុនគីម​ មេបញ្ជាការកងអនុសេនាធំលេខ៣ បម្រុងយកទៅលក់នៅប្រទេសវៀតណាម នាល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅជិតច្រកងាំ០៦ស្ថិត ក្នុងភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

កម្លាំងចម្រុះចូលរួមបង្កា្របដែលចូលរួមប្រតិបត្តិការនេះរួមមាន៖ អាវុធហត្ថខេត្តក្រចេះ អាវុធហត្ថស្រុកស្នួល សង្កាត់រដ្ឋបាលព្រៃឈើស្នួល ក្រោមបញ្ជាផ្ទាល់លោកឧត្តសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថក្រចេះ និងលោក គង់ គឹមនី អភិបាលស្រុកស្នួល ដោយកម្លាំងបានរឹបអុសឈើដែលមានមុខកាត់ធំៗ​ មានប្រវែង៤ ទៅ៥ម៉ែត្រ ដែលក្រុមឈ្មួញទំលាក់ទុក ក្នុងចំការកៅស៊ូ បម្រុងយកទៅលក់នៅប្រទេសវៀតណាម។
សមត្ថកិច្ចដែលចូលរួមការបង្រ្កាបឈើខុសច្បាប់នេះ បានលួចបង្ហើបថា ឈើទាំងនោះគឺជាឈើរបស់ ចែ វី ប្រពន្ធលោក ហ៊ុត ប៊ុនគីម មេបញ្ជាការកងអនុសេនាធំលេខ៣ ដែលមានទីតាំងនៅឃុំក្រញូងសែនជ័យ (K3) ស្រុកស្នួលចំណុះឲ្យវរការពាព្រំដែនគោក២០៤ ហើយចែ វី រូបនេះជាឈ្មួញ រកស៊ីដឹកជញ្ជូនឈើជាយូមកហើយដោយ ប្រមូលទិញឈើតាមតំបន់ផ្សេងៗ នៅទឹកដីខេត្តមណ្ឌលគីរី ដាក់តាមរថយន្ដតូចៗ ចូលមកទឹកដី ឃុំក្រញូងសែនជ័យ ខេត្តក្រចេះ រួមសាងដាក់រថយន្ដ កែច្នៃខ្នាត់ធំយកទៅលក់នៅប្រទេសវៀតណាម តាមច្រករបៀង០៦ បានយ៉ាងរលួន ទើបតែពេលនេះត្រូវបានសមត្ថកិច្ចធ្វើបង្រ្គាប។

លោក ឡាយ ធុច នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួល បានឲ្យដឹងថា ឈើទាំងនោះជាឈើប្រភេទលេខ១មានមុខកាត់ធំៗ មានចំនួន១៧ដុំ ស្មើរនិងជាង១២ម៉ែត្រគូប ហើយឈើទាំងនោះត្រូវបានសមត្ថកិច្ចនាំមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់របស់រដ្ឋបាលព្រៃឈើ៕