Lukaku ថា​ខ្លួន​មិន​ខ្លាច​មិត្ត​រួម​ក្រុម​ Zlatan នោះ​ទេ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Lukaku ថា​ខ្លួន​មិន​ខ្លាច​មិត្ត​រួម​ក្រុម​ Zlatan នោះ​ទេ​

05/09/2017
Romelu Lukaku បាន​និយាយ​ថា​ខ្លួន​មិន​ខ្លាច​ចំពោះ​ការ​វិល​ត្រឡប់​មក Manchester United ​វិញ​របស់​មិត្ត​រួម​ក្រុម​ Zlatan Ibrahimovic នោះ​ទេ។
ការ​អះអាង​ដូច្នេះ​បន្ទាប់​ពី​មាន​ការ​លើក​ឡើង​ថា​តំណែង​ជម្រើស​ដំបូង​សម្រាប់​តំបន់​ខ្សែ​ប្រយុទ្ធ​របស់​ Lukaku អាច​នឹង​មាន​ការ​គំរាម​កំហែង​បន្ទាប់​ពី Zlatan ត្រឡប់​មក​វិញ។ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បែលហ្សិក​រក​បាន​៣​គ្រាប់​ហើយ​នៅ​ Premier League រដូវ​កាល​នេះ​ ក្រោយ​ផ្ទេរ​មក​ពី Everton កាល​ពី​ខែ​មុន។​

តារា​ស្បែក​ខ្មៅ​បាន​ប្រាប់​ថា៖ “ Zlatan គឺជា​កីឡាករ​មាន​គុណភាព​ដែល​អាច​ជួយ​ក្រុម​ឈ្នះ​ពាន។ ខ្ញុំ​មិន​ខ្លាច​នឹង​ប្រជែង​ជាមួយ​ខ្សែ​ប្រយុទ្ធ​ដូចជា​រូប​គេ​នោះ​ទេ។ ខ្ញុំ​បាន​ស្គាល់​ពី​ការ​លេង​របស់​មនុស្ស​ជា​ច្រើន​នៅ​ទីនេះ​ ហើយ​គ្រូ​បង្វឹក​បាន​ជួយ​ខ្ញុំ​ឲ្យ​​សម្រប​ខ្លួន​បាន​យ៉ាង​រហ័ស​ជាមួយ​ពួក​គេ"។

គួរ​បញ្ជាក់​ថា​ Zlatan ត្រូវ​ United ចុះ​ហត្ថលេខា​យក​មក​វិញ​បន្ទាប់​ពី​ផ្ដាច់​កុងត្រា​កាល​ពី​រដូវ​កាល​មុន​ដោយ​សារ​របួស​ជង្គង់។​ អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​​ត្រូវ​លោក​ Mourinho បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​កីឡាករ​២៥​នាក់​លេង​ Champions league ប៉ុន្តែ​រូប​គេ​នៅ​មិន​ទាន់​អាច​លេង​បាន​១០០%​នៅ​ឡើយ​៕

ស្ថិតិរបស់ Lukaku និង Zlatan រដូវកាលមុន



ប្រភព៖ The Sun