Rafael Nadal ឡើង​វគ្គ ៨​នាក់​ចុងក្រោយ Grand Slam, U.S.Open លើក​ដំបូង ៤​ឆ្នាំ​ចុងក្រោយ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Rafael Nadal ឡើង​វគ្គ ៨​នាក់​ចុងក្រោយ Grand Slam, U.S.Open លើក​ដំបូង ៤​ឆ្នាំ​ចុងក្រោយ​

05/09/2017
កីឡាករអេស្ប៉ាញ Nadal
តេន្នីស៖ ​កីឡាករ​វាយ​កូន​បាល់​លំដាប់​ទី​១ ពិភពលោក Rafael Nadal បាន​កក់​កៅអី​​វគ្គ ៨​នាក់​ចុងក្រោយ​ហើយ​នៃ​ព្រឹត្តិការណ៍ Grand Slam, U.S.Open ជា​លើកដំបូង​ក្នុង​រយៈពេល ៤ឆ្នាំក្រោយ បន្ទាប់ពី​ជ័យជំនះ​លើ​កីឡាករ​អ៊ុយ​ក្រែ​ន Alexandr Dolgopolov បី​សិត​សូន្យ ៦-២, ៦-៤, ៦-១​។
កីឡាករអេស្ប៉ាញ Rafael Nadal
​​ជើងឯក U.S.Open នេះ​ពីរ​លើក Nadal កំពុង​ស្វែងរក​ជើងឯក Grand Slam ទី​ពីរ​ក្នុង​ឆ្នាំ​នេះ​ក្រោយ​ឈ្នះ​ជើងឯក French Open​។ ​គូប្រកួត​របស់ Nadal នៅ​វគ្គ ៨​នាក់​ចុងក្រោយ​នោះ​គឺ​កីឡាករ​យុវជន​រុស្ស៊ី Andrey Rublev ដែល​ទើប​យកឈ្នះ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក David Goffin ៧-៥, ៧-៦(៧-៥) និង ៦-៣​។ ​Andrey Rublev បាន​ក្លាយ​ជា​កីឡាករ​ក្មេង​បំផុត​ដែល​ឈាន​ជើង​ចូល​វគ្គ ៨​នាក់​ចុងក្រោយ U.S.Open នេះ បន្ទាប់ពី Andy Roddick ធ្វើ​បាន​បែបនេះ​ចុងក្រោយ​បំផុត​កាលពី​ឆ្នាំ២០០១​។
កីឡា​ការិនី​ឆេ​ក Karolina Pliskova
​​ដោយឡែក​លទ្ធផល​គូ​ផ្សេងទៀត​ផ្នែក​នារី​កីឡា​ការិនី​ឆេ​ក Karolina Pliskova បាន​យកឈ្នះ​កីឡា​ការិនី​ម្ចាស់ផ្ទះ​អាមេរិក Jennifer Brady ចំណាយ​ពេល​តែ ៥០​នាទី​ប៉ុណ្ណោះ​លទ្ធផល ៦-១ និង ៦-០​។ កីឡា​ការិនី​លំដាប់​ទី​មួយ​រូប​នេះ ​នឹង​បន្ត​ជួប​កីឡា​ការិនី​អាមេរិក​មួយ​រូប​ទៀត Coco Vandeweghe ដែល​យកឈ្នះ Lucie Safarova៕

ប្រភព​៖ Bayon TV​