ប្រណាំងកង់៖ ថ្ងៃច័ន្ទម្សិលមិញនេះព្រឹត្តិការណ៍ប្រណាំងកង់ Tour of Alberta បានឈានដល់ដំណាក់កាលទី៤ ចុងក្រោយហើយ សម្រាប់កីឡាករនៃប្រណាំងកង់ទាំង ១២រូបធ្វើការប្រកួតប្រជែងលើចម្ងាយផ្លូវ ១២៤.៣គីឡូម៉ែត្រស្មើ ១១ជុំហើយក្នុងមួយជុំមាន ១១.៣គីឡូម៉ែត្រដែលការប្រណាំងធ្វើនៅ Edmonton ប្រទេសកាណាដា។ការណាំងលើផ្លូវរាបស្មើប៉ុន្តែមានការប៉ះទង្គិចខ្លះក្នុងការប្រកួត ដោយសារការព្យាយាមបន្ថែមល្បឿនដោយមិនប្រុងប្រយ័ត្នរបស់កីឡាករប្រណាំង។ ជាលទ្ធផលកីឡាករ Wippert Wouter នៃក្រុម Cannondale គឺអ្នកឈ្នះក្នុងដំណាក់កាលចុងក្រោយនេះ បន្ទាប់ពីរូបគេមានប្រើល្បឿនយ៉ាងខ្លាំងត្រង់ចំណុចជិតដល់ទីព្រ័ត្រ ដោយបានចំណាយពេល ២ម៉ោង ៤៦នាទី ២៧វិនាទី លេខ២ Murphy John នៃក្រុម Holowesko មកដល់ដំណាលគ្នា និងលេខ៣ Joyce Colin របស់ក្រុម Rally Cycling ផងដែរ។
ក្រោយបញ្ចប់ដំណាក់ចុងក្រោយ ជើងឯកបានទៅលើកីឡាករអាមេរិក Evan Huffman បន្ទាប់ពីកីឡាករប្រណាំងឲ្យក្រុម Rally Cycling រូបនេះមានវេលាល្អជាងគេចំនួន ១២ម៉ោង ៥៥វិនាទីគ្រប់គ្រាន់ក្នុងការគ្រងជើងឯក Tour of Alberta នៅប្រទេសកាណាដានេះ ខណៈជើងឯករងបានទៅលើមិត្តរួមក្រុមគឺកីឡាករ Kuss Sepp៕
ប្រភព៖ Bayon TV
