តេន្នីស៖ បន្ទាប់ ២ប្រកួតធ្វើការងារធ្ងន់មក Roger Federer សញ្ជាតិស្វីសបានចាប់ផ្ដើមការប្រកួតបន្តទៀត ដោយជួបជាមួយកីឡាករអេស្ប៉ាញ Feliciano Lopez នៅ US Open កាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះ។
Roger-Federerបេក្ខភាពដែលប្រជែងជើងឯក US Open លើក៦ Federer បានចាប់ផ្ដើមការប្រកួតរបស់ខ្លួនដោយមិនជួបបញ្ហាច្រើនទៀតឡើយ ពោលគឺបានយកឈ្នះត្រឹមតែលេង ៣សិតប៉ុណ្ណោះជាមួយពិន្ទុ 6-3, 6-3 និង 7-5 ប្រើពេលលឿន ១ម៉ោង ៤៨នាទី ដែលវាខុសពីការប្រកួតមុនៗដោយកីឡាករវ័យ ៣៥ឆ្នាំលេខ ៣រូបនេះប្រើពេលជាង ៣ម៉ោងឯទំរាំយកឈ្នះ។ ដូច្នេះ Roger Federer នៅតែរក្សាកំណត់ត្រាប្រកួតយកឈ្នះកីឡាករអេស្ប៉ាញដដែលជាមួយនឹង ៣ ប្រកួតទល់និង ០។ ឆ្លងតាមរយៈជ័យជំនះនេះកីឡាករកូន៣ ស្វីស Federer បានឈានចូលជុំទី៤ វគ្គ ១៦នាក់ចុងក្រោយនៅ US Open បន្ត ដោយត្រូវជួបជាមួយកីឡាករអាល្លឺម៉ង់ Philipp Kohlschreiber វ័យ ៣៧ឆ្នាំនៅថ្ងៃអង្គារស្អែកនេះ៕
ប្រភព៖ Bayon TV
