ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្ត Formula One អេស្ប៉ាញ Fernando Alonso បានតែងតាំងជាសមាជិកកិត្តិយសរបស់ក្លឹបបាល់ទាត់ Real Madrid រួមជាមួយសមាជិកជាអ្នកកីឡាផ្សេងទៀតដូចជា Rafael Nadal និងកីឡាករវាយគោល Sergio Garcia ជាដើម។
Alonso និងក្រុមប្រណាំង McLaren ធ្វើមិនបានល្អឡើយក្នុងព្រឹត្តិការណ៍ប្រណាំង F1 នៅអ៊ីតាលីចុងសប្ដាហ៍កន្លងទៅ ខណៈដែលកិច្ចសហការគ្នារបស់ McLaren និង Honda កំពុងស្ថិតក្នុងផ្លូវបំបែក។ Alonso និងមិត្តរួមក្រុមវ័យក្មេងប៊ែលហ្ស៊ិក Stoffel Vandoorne សុទ្ធតែមិនអាចបញ្ចប់ការប្រកួតចប់សព្វគ្រប់នៅអ៊ីតាលី ក្រោយអ្នកទាំងពីរសុទ្ធតែទទួលការពិន័យ។ គិតមកដល់ពេលនេះ McLaren ដែលមិនទាន់ឈ្នះមួយ Grand Prix ណាឡើយរាប់ពីឆ្នាំ២០១២ កំពុងព្យាយាមកាត់បន្ថយកិច្ចព្រមព្រៀងផ្សេងៗ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់រក្សា Fernando Alonso មិនអោយចាកចេញ៕
