មុន​ប៉ះ​កម្ពុជា​ល្ងាច​នេះ​​មើល​ប្រវត្តិ​​​Messi​វៀតណាម​ធ្លាប់​​Arsene​Wenger​ចាប់​អារម្មណ៍​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មុន​ប៉ះ​កម្ពុជា​ល្ងាច​នេះ​​មើល​ប្រវត្តិ​​​Messi​វៀតណាម​ធ្លាប់​​Arsene​Wenger​ចាប់​អារម្មណ៍​

05/09/2017
ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​​Nguyễn​Công​Phượng​​​​​ល្បី​ថា​ជា​​Messi​វៀតណាម​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំងនៅ​ប្រទេស​វៀតណាម​ក៏​ដូច​ជា​​តំបន់​អាស៊ាន។​កើត​ថ្ងៃ​ទី​២១​​ខែ​មករា​​ឆ្នាំ​១៩៩៥​​រូប​គេ​ជា​យុវជន​នៅ​​HAGL-Arsenal​JMG​Academy។​ឆ្នាំ​២០១៥រូប​គេ​ត្រូវ​បាន​​ហៅ​ចូល​ក្លឹប​ធំ​​Hoang​Anh​Gia​Lai។​​ឆ្នាំ​២០១៥​ដដែល​រូប​គេ​ត្រូវ​បាន​បោះ​ឆ្នោត​ក្លាយ​ជា​​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ប្រចាំ​ឆ្នាំ។

ធ្វើ​តេស្ត​យុវជន​មិន​ជាប់​ដោយ​សារ​ខ្វះ​ទម្ងន់​

Công​Phượng​កើត​នៅ​ខេត្ត​Nghe​An​ក្នុង​គ្រួសារ​​ក្រី​ក្រ​​មួយ​ដែល​មាន​បង​ប្អូន​៦​នាក់​ដែល​រូប​គេ​ជា​កូន​ទី​៥។​រូប​គេ​ចាប់​លេង​បាល់​តាំង​ពី​តូច​​​​​ជា​មួយ​បង​ប្រុស។​អាយុ​១០​ឆ្នាំ​​រូប​គេ​​បាន​​ហ្វឹកហាត់​បាល់ទាត់​ពេញ​លេញ​ដោយ​បាន​ចូល​លេង​ក្រុម​យុវជន​ស្រុក​មួយ​​ដើម្បី​ចូល​រួម​ប្រកួត​​ពាន​ថ្នាក់​ខេត្ត។​ពេល​នោះ​ហើយ​បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ពី​ទេពកោសល្យ​រហូត​កោះ​ហៅ​ចូល​យុវជន​ក្លឹប​​Sông​Lam​Nghệ​An​F.C។​យ៉ាង​ណា​​ការ​ធ្វើ​តេស្ត​រយៈ​ពេល​មួយ​ខែ​ដំបូង​​រូប​គេ​មិន​បាន​ជាប់​ឡើយ​ដោយ​សារ​ខ្វះ​ទម្ងន់។​ពេល​នោះ​រូប​គេ​មាន​ទម្ងន់​ត្រឹម​តែ​២៥.៤​គីឡូក្រាម​​ខណៈ​​តម្រូវ​ការ​យុវជន​ត្រូវ​មាន​ទម្ងន់​២៧​ទៅ​៣០​គីឡូក្រាម។

ចាប់​ផ្តើម​អាជីព​នៅ​ក្លឹប

ឆ្នាំ​២០០៧​​​Công​Phượng​បាន​លួង​លោម​ឪពុក​ម្តាយ​ឲ្យ​នាំ​ទៅ​ធ្វើ​តេស្ត​នៅ​ថ្នាល​យុវជន​​​HAGL​–​Arsenal​JMG​Academy។​រូប​គេ​ធ្វើ​តេស្ត​ជាប់​ក្នុង​ចំណោម​បេក្ខជន​ជាប់​១៤​នាក់​​ចេញ​ពី​យុវជន​៧​ពាន់​ទូទាំង​ប្រទេស​វៀតណាម។

ឆ្នាំ​២០១០​​Công​Phượng​និង​​យុវជន​ម្នាក់​ទៀត​​ក្លាយ​ជា​យុវជន​ពីរ​នាក់​គត់​ត្រូវ​បាន​ជ្រើស​រើស​ចេញ​ពី​​HAGL​JMG​Academy​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​គឺ​ម៉ាលី​រយៈ​ពេល​១៥​ថ្ងៃ។​ឆ្នាំ​២០១២​​រូប​គេ​និង​យុវជន​​៣​នាក់​ទៀត​បាន​ទៅ​ហាត់​នៅ​ក្លឹប​​Arsenal​​ដែល​ពេល​នោះ​សូម្បី​តែ​អ្នក​ចាត់​ការ​Arsene​Wenger​ក៏​ចាប់​អារម្មណ៍​ដែរ​ដោយ​សារ​ពួក​គេ​បាន​​យក​ឈ្នះក្រុម​យុវជន​​Arsenal​U–17។

ឆ្នាំ​២០១៤​រូប​គេ​ស៊ុត​បាន​២​គ្រាប់​នៅ​ពេល​យុវជន​​HAGL​–​Arsenal​JMG​Academy​ឈ្នះ​យុវជន​ជម្រើស​ជាតិ​ថៃ​អាយុ​ក្រោម​២១​ឆ្នាំ​ដោយ​លទ្ធផល​​៣-០​ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​មួយ។​បន្ទាប់​មក​​​រូប​គេ​ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​ធំ​​Hoàng​Anh​Gia​Lai​និង​ជាប់​ជម្រើស​ជាតិ​យុវជន​វៀតណាម។​ឆ្នាំ​​នោះ​ហើយ​ដែល​រូប​គេ​ល្បី​ខ្លាំង​នៅ​លីគ​បាល់ទាត់​កំពូល​វៀតណាម។

លេង​ក្លឹប​​Mito​HollyHock​របស់​កូរ៉េ

ឆ្នាំ​២០១៥​​រូប​គេ​ត្រូវ​បាន​ក្លឹប​​Mito​HollyHock​​​ដែល​លេង​លីគ​ទី​២​របស់​កូរ៉េ​ខាង​ត្បូង​ខ្ចី​ជើង​ក្នុង​តម្លៃ​​១០​ម៉ឺន​​​ដុល្លារ​អាមេរិក។​ឆ្នាំ​២០១៦​រូប​គេ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ក្លឹប​​Mito​HollyHock​ដោយ​ប្តូរ​ចូល​នារី​៨៧​​ប៉ុន្តែ​ស៊ុត​ចូល​ឲ្យ​ក្លឹប​ឈ្នះ​ក្រុម​​Giravanz​Kitakyushu​១-០។

​តាំង​ពី​ឆ្នាំ​២០១៣​មក​​Công​Phượng​ត្រូវ​បាន​កោះ​ហៅ​ចូល​​ជម្រើស​ជាតិ​វៀតណាម​អាយុ​ក្រោម​១៩​ឆ្នាំ​​និង​បាន​បង្ហាញ​ខ្លួន​​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​តំបន់​​ព្រម​ទាំង​អន្តរជាតិ​ជា​ញឹក​ញាប់។​ជា​ពិសេស​រូប​គេ​រក​គ្រាប់​បាល់​បាន​​ញឹកញាប់​​ហើយ​ជាប់​​ក្រុម​យុវជន​អាយុ​២២​ឆ្នាំ​យុវជន​២៣​ឆ្នាំ​​និង​ក្រុម​​ធំ​ជម្រើស​ជាតិ​វៀតណាម​។​ទេព​កោសល្យ​​និង​បច្ចេកទេស​ល្អ​ទាំង​ក្មេង​នេះ​ហើយ​ធ្វើ​ឲ្យ​ប្រជា​ជន​វៀតណាម​ហៅ​រូប​គេ​ថា​Messi​វៀតណាម៕ ប្រភព៖ Sabay