អាជ្ញាធរ​កម្ពុជា​ប្រកាស​ថា ម្ចាស់​កាសែត The Cambodia Daily មិន​អាច​ចាកចេញ​ពី​កម្ពុជា​បានទេ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាជ្ញាធរ​កម្ពុជា​ប្រកាស​ថា ម្ចាស់​កាសែត The Cambodia Daily មិន​អាច​ចាកចេញ​ពី​កម្ពុជា​បានទេ​

05/09/2017
ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ គឺជាឱសានវាទ នៃថ្ងៃកំណត់ពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ និងក៏ជាថ្ងៃចុងក្រោយ នៃការចេញផ្សាយរបស់កាសែត The Cambodia Daily ដោយអគ្គនាយកដ្ឋានពន្ធដារ បានធ្វើលិខិតស្នើសុំកិច្ចសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់វិធានក្នុងការទារបំណុល ពន្ធពីក្រុមហ៊ុននេះ។
លិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងថា ក្រុមហ៊ុន Bernard Krisher Jimushi Co., Ltd. គឺកាសែត The Cambodia Daily មានលោកស្រី Deborath Krisher Steele ជាអភិបាលសហគ្រាស និងលោក Douglas Eric Steele ជាអ្នកចាត់ការទូទៅ មិនបាន បំពេញកាតព្វកិច្ចសារពើពន្ធបានត្រឹមត្រូវ ដោយជំពាក់បំណុលពន្ធចំនួន ២៥,៧៥ពាន់លានរៀល ឬ ប្រហែលនឹងជាង៦លានដុល្លារសហរដ្ឋអាមេរិក។

សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារដដែល ក៏បានស្នើទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍អោយ មានការចាត់វិធានការណ៍ទប់ស្កាត់ការធ្វើដំណើរចាកចេញពីកម្ពុជារបស់លោកស្រី Deborath Krisher Steele និង លោក Douglas Eric Steele ដើម្បីដាក់បន្ទុកអោយបុគ្គលទាំងពីររូបនេះ មកទូទាត់បំណុល ពន្ធជូនរដ្ឋជាមុនសិន ជៀសវាងហានិភ័យនៃការបាត់បង់ចំណូលពន្ធជាយថាហេតុ។

កាសែតបរទេស The Cambodia Daily បានប្រកាសបិទការចេញផ្សាយរបស់ខ្លួន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីពុំមានលទ្ធភាពបង់ពន្ធជូនរដ្ឋាភិបាលកម្ពុជាតាមការកំណត់ និងបានបើកដំណើរការ អស់រយៈពេល២៤ឆ្នាំនៅកម្ពុជា៕