ប្រជាពលរដ្ឋ​ជាង​២​ពាន់​នាក់ ​នៅ​ស្រុក​ភ្នំស្រួច​ទទួល ​បាន​ការព្យាបាល​ដោយ​ឥត​ថ្លៃ​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ឯកឧត្តម​ ហ៊ុន​ ម៉ា​នី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រជាពលរដ្ឋ​ជាង​២​ពាន់​នាក់ ​នៅ​ស្រុក​ភ្នំស្រួច​ទទួល ​បាន​ការព្យាបាល​ដោយ​ឥត​ថ្លៃ​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ឯកឧត្តម​ ហ៊ុន​ ម៉ា​នី

05/09/2017
កំពង់ស្ពឺ៖ ក្រុមគ្រូពេទ្យស្ម័គ្រឯកឧត្តម ហ៊ុន ម៉ានី ចំនួន២១៥នាក់ កាលពីថៃ្ង ទី០៣ ខែ កញ្ញា ឆ្នាំ២០១៧ បានព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថៃ្ល ប្រមាណជាង២០០០នាក់ នៅស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។
សកម្មភាពចុះព្យាបាលនេះដឹកនាំដោយ ឯកឧត្តម លេង ផាលី ប្រធានក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី រួមសហការជាមួយក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកភ្នំស្រួច ឯកឧត្តម សួស គង់ និងមន្ត្រីសុខាភិបាលខេត្ត កំពង់ស្ពឺ ។ សកម្មភាពចុះព្យាបាលជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនេះ គឺបានកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រលាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមឈាមជ័រ ខ្មែរតែមួយ។
ឯកឧត្តម លេង ផាលី មានប្រសាសន៍ថា ការចុះព្យាបាលជូនប្រជាពលរដ្ឋកម្ពុជានៅតាមបណ្តាលខេត្តពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែចុះរៀងរាល់ថៃ្ងអាទិត្យនេះ បានធ្វើឡើងក្នុងន័យចូលរួមកាត់បន្ថយការចំណាយលើសេវាព្យាបាល និងជួយលើកកម្ពស់សុខុមាលភាព ជូនប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយាលដែលនៅឆ្ងាយពីមន្ទីរពេទ្យ ពិសេស ចូលរួមក្នុងគោលនយោបាយកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមវេជ្ជបណ្ឌិតដែលបានចូលរួមក្នុងសកម្មភាពចុះព្យាបាលជូនប្រជាពលរដ្ឋ បានប្តេជ្ញាចិត្តបន្តខិតខំជួយសកម្មភាពមនុស្សធម៌ និងនៅចុះជាប់ជាមួយប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាល បានលើកឡើងថា សកម្មភាពមនុស្សធម៌នេះ ពិតជាបានជួយសម្រាលបន្ទុកគ្រួសារមួយកម្រិតមែន ហើយពួកគាត់សំណូមពរអោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះទៅកាន់មូលដ្ឋានគាត់អោយបានច្រើនដងក្នុង១ឆ្នាំៗ។
ក្រុមគ្រូពេទ្យស្ម័គ្រឯកឧត្តម ហ៊ុន ម៉ានី បានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១២ បានចុះទៅកាន់ខេត្តជាច្រើន សរុបមកដល់ពេលនេះបានចំនួន៨១លើក ។ក្នុងរយៈពេល៧៥ខែ (២០១២.២០១៧)ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន២០០៧នាក់ បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានចំនួន១២២៩០៩ នាក់(ដប់ពីរម៉ឺន ប្រាំបួនរយ ប្រាំបួននាក់)ក្នុងនោះ មានខេត្ត កំពង់ស្ពឺ កំពង់ធំ កំពង់ចាម ខេត្តព្រៃវែង ខេត្តតាកែវ កំពង់ឆ្នាំ បាត់ដំបង កណ្តាល ព្រះវិហារ កំពត កោះកុង ព្រះសីហនុ បន្ទាយមានជ័យ ស្វាយរៀង និងក្នុងរាជធានីភ្នំពេញ៕