អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ សម័យមុនអ្នកស្នេហាជាតិ បម្រើលោកខាងកើត និងលោកខាងលិច ប៉ុន្តែសម័យតេជោ អ្នកស្នេហាជាតិ បម្រើប្រយោជន៍ខ្មែរជាធំ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ សម័យមុនអ្នកស្នេហាជាតិ បម្រើលោកខាងកើត និងលោកខាងលិច ប៉ុន្តែសម័យតេជោ អ្នកស្នេហាជាតិ បម្រើប្រយោជន៍ខ្មែរជាធំ

04/09/2017
(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា នៅសម័យមុន អ្នកស្នេហាជាតិ ត្រូវបានបែងចែកជា២ ដោយមានអ្នកខ្លះ បម្រើលោកខាងកើត និងអ្នកខ្លះបម្រើលោកខាងលិច ប៉ុន្តែសម័យតេជោ អ្នកស្នេហាជាតិ គឺបម្រើផលប្រយោជន៍ខ្មែរជាធំ និងជាអាទិភាពបំផុត។
នៅលើទំព័រ Facebook លោក ផៃ ស៊ីផាន បានសរសេរយ៉ាងដូច្នេះថា៖ «សូមអរគុណសម្តេចតេជោ ដែលបានបង្កើតនូវវប្បធម៌ស្នេហាជាតិថ្មី និងខុសប្លែកពីជំនាន់មុនៗ។ កាលមុនគេតែងតែប្រជែងគ្នា ផ្គាប់ផ្គន់បរទេសជាចៅហ្វាយ ក្នុងន័យស្នេហាជាតិ ដើម្បីអំណាចផ្ទាល់ខ្លួនរបស់គេ។ អ្នកស្នេហាជាតិ គេបែងចែកអ្នកស្នេហាជាតិបម្រើលោកខាងកើត និងអ្នកស្នេហាជាតិបម្រើលោកខាងលិច។ ប៉ុន្តែសម័យតេជោ អ្នកស្នេហាជាតិ គឺផលប្រយោជន៍ខ្មែរជាធំ និងជាអាទិភាពបំផុត ដែលជាលទ្ធភាព និងសមត្ថកិច្ចពង្រឹងឯករាជ្យភាព និងការពារអធិបតេយ្យជាតិជាចំបង។ នេះជាភាពលេចឡើង នៃសម័យកាលថ្មីរបស់កម្ពុជា ដែលធ្វើឱ្យក្រុមចក្រពត្តិ មួរហ្មង ខូចចិត្តចេញជាប្រតិកម្មប្រតិកិរិយាគួរអោយខ្មាស់អៀន ក្នុងកិច្ចការពារ ពួកអាយ៉ងរបស់គេ ក្នុងការជៀតជ្រែកផ្ទៃក្នុង លួចប្លន់សិទ្ធ នៃការសម្រេចជោគវាសនាផ្ទាល់ របស់ប្រជាពលរដ្ឋប្រាសចាក ពីការជៀតជ្រែកពីខាងក្រៅ»។

លោក ផៃ ស៊ីផាន បានបន្តថា នេះជាតម្លៃអធិបតេយ្យភាព របស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវខ្មែរទាំងអស់ និងគ្រប់និន្នាការរួបរួមគ្នាការពារ៕