រាប់ខែមកហើយដែល Microsoft និង Qualcomm បានប្រកាសថាពួកគេនឹងបញ្ចេញលក់កុំព្យូទ័របំពាក់បន្ទះឈីបខ្នាតតូច។
ត្បិតថានៅក្នុងកម្មវិធីតាំងបង្ហាញផលិតផលបច្ចេកវិទ្យា IFA ឆ្នាំនេះគេមិនឃើញមានវត្តមានកុំព្យូទ័រប្រភេទនេះ ប៉ុន្តែ Qualcomm បានបញ្ជាក់ថាកុំព្យូទ័រដំណើរការដោយ Windows 10 និងប្រើបន្ទះឈីប Snapdragon 835 ដំបូងគេនឹងបង្ហាញខ្លួនឆាប់ៗ។ កុំព្យូទ័រប្រភេទនេះគ្រោងនឹងបង្ហាញខ្លួននៅអំឡុងត្រីមាសទី ៤ ឆ្នាំ ២០១៧ ជាពេលដែលសិស្សានុសិស្សចូលកងវិញ។ ក្រៅពីព័ត៌មានពីចំណុចនេះ គ្មានព័ត៌មានផ្សេងត្រូវបានបង្ហាញឡើយ។
កុំព្យូទ័រដែលប្រើបន្ទះឈីបខ្នាតតូចនេះរំពឹងថាមានទម្ងន់ស្រាល ស្ដើង ថ្មប្រើប្រាស់បានយូរ និង អាចប្រើប្រព័ន្ធ LTE បានទៀតផង៕
ប្រភព៖ gizmochina
