Zotye ដែលជាក្រុមហ៊ុនក្នុងស្រុកមួយរបស់ចិន ត្រូវគេមើលឃើញថាធ្លាប់ផលិតរថយន្តចម្លងតាមផលិតផលនៃរថយន្តម៉ាកល្បីៗដូចជា Lamborghini, Audi និង Porsche ជាដើមនោះ បានចេញម៉ូដែលផលិតមិនចម្លងគេដំបូងបំផុតរបស់ខ្លួន។
រថយន្តដែល Zotye ទើបបញ្ចេញនោះមានម៉ូដែល E200 ដំណើរការដោយម៉ាស៊ីនអគ្គិសនីអាចជិះបានពីរកៅអី ហើយមានការរចនាយ៉ាងស៊ីវិល័យ រំលេចដោយចង្កៀងមុខក្រោយដ៏ចិញ្ចាច។
មានរាងតូច ប្រើថាមពលអគ្គិសនី E200 មានកម្លាំង ២៤ សេះ ល្បឿនអតិបរមា ៨០ គីឡូម៉ែត្រក្នុងម៉ោង និងពេលមានថាមពលពេញអាចបើកបរបានចម្ងាយផ្លូវ ១២០ គីឡូម៉ែត្រ ហើយពិសេសបំផុតសម្រាប់រថយន្តនេះ គឺតម្លៃ (នៅបរទេស) មានប្រមាណជាង ៨ ពាន់ដុល្លារ៕
ប្រភព៖ carscoops ប្រែសម្រួល៖ រដ្ឋ