រន្ទះបាញ់ឆាបយកជីវិតមន្រ្តីពេទ្យម្នាក់នៅខេត្តរតនគិរី, ថ្ងៃនេះ ប្រធានមន្ទីរសុខាភិបាលនាំថវិកាជាង៤លានរៀល ចូលរួមឧបត្ថម្ភបុណ្យសព - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រន្ទះបាញ់ឆាបយកជីវិតមន្រ្តីពេទ្យម្នាក់នៅខេត្តរតនគិរី, ថ្ងៃនេះ ប្រធានមន្ទីរសុខាភិបាលនាំថវិកាជាង៤លានរៀល ចូលរួមឧបត្ថម្ភបុណ្យសព

04/09/2017
(រតនគិរី)៖ បន្ទាប់ពីទទួលដំណឹងយ៉ាងក្រៀមក្រំថា មន្រ្តីសុខាភិបាលម្នាក់ត្រូវរន្ទះបាញ់ស្លាប់មក ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរសុខាភិបាលខេត្តរតនគិរី ដែលដឹកនាំដោយលោកប្រធានមន្ទីរ អ៊ុង រតនា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បាននាំយកថវិកាជាង៤លានរៀល ចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យសព។

គ្រោះរន្ទះបាញ់ដែលឆាបយកជីវិតមន្រ្តីពេទ្យខាងលើ កើតឡើងនៅរសៀលថ្ងៃទី០៣ ខែកញ្ញា ម្សិលមិញ ខណៈជនរងគ្រោះកំពុងជិះម៉ូតូនៅក្នុងទីរួមខេត្តស្ទឹងត្រែង ដើម្បីទៅដាក់ពាក្យចូលរៀនថ្ងៃសៅរ៍-ថ្ងៃអាទិត្យ។

ក្រោយហេតុការណ៍នេះ លោកវេជ្ជបណ្ឌិត អ៊ុង រតនា បាននាំថវិកាជាង៤លានរៀល ទៅចូលបុណ្យសពដល់ខ្នងផ្ទះស្ថិតនៅភូមិជំរំ៣ស្រុក ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ហើយថវិកាជាង៤លានរៀលនេះ គឺបានពីការចូលរួមពីមន្ទីរសុខាភិបាល ១,៦២០,០០០រៀល ស្រុកប្រតិបត្តិបានលុង ៦៥០,០០០រៀល មណ្ឌលសុខភាពជំរំ៣ស្រុក ៥៨០,០០០រៀល សាលាស្រុកលំផាត់ ៣០០,០០០រៀល ស្រុកប្រតិបត្តិបរកែវ មន្ទីរពេទ្យ និងមណ្ឌលសុខភាព ១,១៧៥,០០០រៀល។
ចំណែកលោក ផូយ ឆេង និងលោកស្រី ស្រី សុផា អាណាព្យាបាលសពរៀបរាប់ឲ្យដឹងថា ពួកគាត់មានកូន៤នាក់ក្នុងបន្ទុក ហើយកូនរងគ្រោះនេះជាកូនទី២ ឈ្មោះ ភួយ ណារីម អាយុ២២ឆ្នាំ បម្រើការងារនៅមណ្ឌលសុខភាពជំរំ៣ស្រុក ពោលគឺក្បែរផ្ទះគាត់ ហើយកូនគាត់បម្រើការងារជាគ្រូពេទ្យរយៈពេល២ឆ្នាំមកហើយ។ ពួកគាត់ប្រាប់បន្តថា ជនរងគ្រោះជិះម៉ូតូម្នាក់ឯងទៅទីរួមខេត្តស្ទឹងត្រែង គោលបំណងទៅដាក់ពាក្យរៀនបន្តសម្រាប់ថ្ងៃសៅរ៍-ថ្ងៃអាទិត្យ តែអកុសលគាត់បានជួបគ្រោះរន្ទះបាញ់នោះ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដង៕