មិនស្តាប់អង្គប្រជុំ! អភិបាលក្រុងប៉ោយប៉ែត​ បណ្តេញ​ចៅសង្កាត់ផ្សារកណ្តាល CNRP ចេញពីបន្ទប់ប្រជុំ ព្រោះរវល់​តែចុចទូរស័ព្ទ ​មិនគោរពបទបញ្ជា និងពេលវេលាធ្វើការ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មិនស្តាប់អង្គប្រជុំ! អភិបាលក្រុងប៉ោយប៉ែត​ បណ្តេញ​ចៅសង្កាត់ផ្សារកណ្តាល CNRP ចេញពីបន្ទប់ប្រជុំ ព្រោះរវល់​តែចុចទូរស័ព្ទ ​មិនគោរពបទបញ្ជា និងពេលវេលាធ្វើការ

04/09/2017
(បន្ទាយមានជ័យ)៖​​ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០១៧នេះ​ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានបណ្តេញអ្នកស្រី ឃុន ចន្ទី ចៅសង្កាត់ផ្សារកណ្ដាលមកពី គណបក្សសង្គ្រោះជាតិ (CNRP) ចេញពីអង្គប្រជុំក្រុមប្រឹក្សាក្រុងប៉ោយប៉ែត​ ក្រោយពីមានការលើកឡើងរបស់អង្គក្រុមប្រឹក្សាក្រុង អំពីទង្វើ និងសកម្មភាពមិនគោរពបទបញ្ជាផ្ទៃក្នុង ពេលលោកស្រីគិតតែចុចទូរស័ព្ទ និងមិនគោរពពេលវេលា​។
លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា «បានជាខ្ញុំបណ្តេញលោកស្រី ឃុន ចន្ទី ជាចៅសង្កាត់ផ្សារកណ្តាលមកពី CNRP ចេញពីអង្គប្រជុំ ក្រុមប្រឹក្សាក្រុងដោយមូលហេតុ គាត់មិនគោរពម៉ោងការងារមិនស្តាប់​អង្គប្រជុំ ​ចង់ចេញចូលតាមទំនើងចិត្ត និងមិនយកចិត្តទុកដាក់ស្តាប់ក្នុងពេលប្រជុំ គិតតែអង្គុយចុចទូរស័ព្ទដៃទៅវិញ ​អ្វីដែលមិនអាចទទួលយកបានជាងនេះទៅទៀតអ្នកស្រីចៅសង្កាត់ម្នាក់នេះតែងតែមកយឺតពេលប្រជុំជិត១ម៉ោង នេះជាទង្វើរអាក្រក់មួយដែលគោរពបទបញ្ជា និងមិនគោរពថ្នាក់លើ»។
លោក ង៉ោ ម៉េងជ្រួន បានបន្តថា លោកស្រីចៅសង្កាត់ផ្សារកណ្តាល អ្នកស្រី ឃុន ចន្ទី ធ្វើទង្វើរមិនសមជាថ្នាក់ដឹកនាំនៅលក្នុងមូលដ្ឋានសោះគឺទី១៖ មិនគោរពទទួលបញ្ជាពីថ្នាក់លើ, ទី២៖ មិនគោរពពេលវេលាអង្គប្រជុំ, ទី៣៖ បានតមាត់ជាមួយប្រធានអង្គប្រជុំរបស់កំហឹងឈ្លោះក្នុងអង្គប្រជុំ, ទី៤៖ មិនអនុវត្តនូវការណែនាំរបស់ ក្រុមប្រឹក្សាក្រុងប៉ោយប៉ែតរាល់ការប្រជុំលើកឡើង។ អ្វីពិសេសនោះគាត់មិនចូលប្រជុំ កិច្ចការនារី គាត់គ្រាន់តែចូលចុះវត្តមាន ហើយដើរចេញថែមទៀតផង។

លោកអភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ទង្វើរបស់លោកស្រី ឃុន ចន្ទី មិនមែនលើកជាទី១ទេ ស្ទើរការប្រជុំទង្វើរគាត់ គឺបែបនេះជានិច្ច ហើយការដេញចេញជាលើកទី១ សម្រាប់ចៅសង្កាត់បែបនេះ៕