ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រគល់ផ្ទះ១៤ខ្នង ជូនដល់អតីតយុទ្ធជននៅស្រុកចំនួន៤ ក្នុងខេត្តបាត់ដំបង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រគល់ផ្ទះ១៤ខ្នង ជូនដល់អតីតយុទ្ធជននៅស្រុកចំនួន៤ ក្នុងខេត្តបាត់ដំបង

04/09/2017
(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ផ្ទះចំនួន​១៤ខ្នង ជូនដល់អតីតយុទ្ធជន នៅក្នុងស្រុកថ្មគោលចំនួន២ខ្នង, ស្រុករតនមណ្ឌលចំនួន៣ខ្នង, ស្រុកបាណន់ចំនួន៦ខ្នង និងស្រុកគាស់ក្រឡចំនួន៤ខ្នង នៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី០២-០៣ ខែកញ្ញា ឆ្នាំ២០១៧។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត ជូនដល់អតីតយុទ្ធជន ដែលបានលះបង់កម្លាំងកាយចិត្ត ចូលបម្រើកងទ័ពក្នុង ការពារជាតិ និងប្រជាជន ផងដែរ។
ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនបោះបង់អតីតយុទ្ធជនចោល ដូចមតិខ្លះបានលើងឡើងនោះទេ​ ដែលថារដ្ឋាភិបាលមិនបានគិតគូរយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន​ តាមការពិតប្រមុខខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងលើកកម្ពស់កម្រិតជីវភាព អតីតយុទ្ធជន ដែលបញ្ចប់ភារកិច្ចជាកងទ័ពក៏ដោយ តាមរយៈការឧបត្ថម្ភនូវគោលរបប​ការតម្លើងប្រាក់សោតធនិវតន្ដ៍ ការផ្តល់ដីសម្បទានសង្គមកិច្ច ការកសាងផ្ទះ ដល់អតីតយុទ្ធជន ដែលមានជីវភាពលំបាក និងអត្ថប្រយោជន៍ផ្សេងៗទៀត។

លោក បានបញ្ជាក់ថា នេះគឺជាការតបស្នងសងគុណ ចំពោះគុណណូបការៈរបស់យោធិនជំនាន់មុន ដែលបានលះបង់ និងចូលរួមបម្រើជាតិមាតុភូមិ ដែលនេះគឺជាគិតគូរ យកចិត្តទុកដាក់របស់​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ នៃកងយោធពលខេមរៈភូមិន្ទ ក្រុមការងារសមាគមអតីតយុទ្ធជនខេត្តបាត់ដំបង។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា «យើងមិនអាចដោះសា្រយតម្រូវការជូនអុំ ពូ មីង អតីតតយុទ្ធជនបានគ្រប់តម្រូវការទាំងអស់បានទេ ប៉ុន្តែរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជន បាននឹងកំពុងបង្កើតយន្តការ និងមធ្យោបាយផ្សេងៗ ដើម្បីដោះស្រាយតម្រូវការ និងជួយអតីតយុទ្ធជន យោធិនពិការ ជាបន្តបន្ទាប់សំដៅលើកកម្ពស់ទាំងជីវភាពនិងកិត្តិយស»។

អតីតយុទ្ធជនកម្ពុជា ដែលបានទទួលផ្ទះ គ្រឿងឧបភោគបរិភោគ និងការឧបត្ថម្ភ បានបង្ហាញអារម្មណ៍ត្រេកអររំភើបសប្បាយរីករាយ រកអ្វីប្រៀបផ្ទឹមបានឡើយ ហើយបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ដែលបានគិតគូរ ពីសុខទុក្ខ ជីវភាពនិងកិត្តិយសរបស់ពួកគាត់។

សូមបញ្ជាក់​ថា គិតដល់ពេលនេះ សមាគមអតីតយុទ្ធជនខេត្តបាត់ដំបង បានប្រគល់ផ្ទះដែលជាអំណោយ​របស់សម្តេច​តេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជននៅក្នុងខេត្តបាត់ដំបង បាន​សរុប៤៥ខ្នង រួចមកហើយ៕