ដោយសារស្ថានការណ៍ផុយស្រួយ «ប្រធានបក្សកាន់អំណាចកូរ៉េខាងត្បូង សម្រេចបញ្ជូនប្រេសិតពិសេស​ទៅ កូរ៉េខាងជើង និងអាមេរិក» ដើម្បីរកវិធីចរចាគ្នា! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដោយសារស្ថានការណ៍ផុយស្រួយ «ប្រធានបក្សកាន់អំណាចកូរ៉េខាងត្បូង សម្រេចបញ្ជូនប្រេសិតពិសេស​ទៅ កូរ៉េខាងជើង និងអាមេរិក» ដើម្បីរកវិធីចរចាគ្នា!

04/09/2017
(សេអ៊ូល)៖ ប្រធានគណបក្សកាន់​អំណាចកូរ៉េខាងត្បូង បានស្នើឱ្យសភាបញ្ជូន​បេសកជនពិសេស​ទៅកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ដើម្បីព្យាយាមដោះស្រាយ​វិបត្តិនុយក្លេអ៊ែរ​ នៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីទីក្រុង​ព្យុងយ៉ាង ធ្វើតេស្ដបំផ្ទុះក្បាល​គ្រាប់នុយក្លេអ៊ែរ​ជាលើកទី ០៦ កាលពី​ថ្ងៃអាទិត្យ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
នៅចំពោះមុខកិច្ច​ប្រជុំសភា​ពេញអង្គ ប្រធានគណបក្ស​ប្រជាធិបតេយ្យ លោកស្រី ឈូ មីអ៊ែ (Choo Mi-ae) បាននិយាយថា រដ្ឋាភិបាល​កូរ៉េខាងត្បូង​មិនគួរបញ្ឈប់​ ឬក៏បោះបង់ចោល​កិច្ចខិតខំ​ប្រឹងប្រែងស្វែងរកកិច្ចសន្ទនា​នោះឡើយ ហើយត្រូវតែប្រឆាំង​ជាដាច់ខាត​រាល់ការប្រើប្រាស់​កម្លាំងយោធា បង្កសង្រ្គាម​នៅលើ​ឧបទ្វីបកូរ៉េ។ លោកស្រី Choo បន្តទៀតថា រដ្ឋាភិបាលត្រូវតែ​ធ្វើសកម្មភាព ជំរុញឱ្យ​មានកិច្ចពិភាក្សា​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ​នៅក្នុងកិច្ចសន្ទនា​តាមទូរស័ព្ទជាមួយនាយករដ្ឋ​មន្ត្រីជប៉ុន ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានអះអាងជា​ថ្មីឡើងវិញថា ទីក្រុងវ៉ាស៊ីនតោន​ប្តេជ្ញា​យ៉ាងមុតមាំ ក្នុងការការពារ​ប្រជាជន​របស់ខ្លួន​រួមទាំងសម្ព័ន្ធមិត្ត ពីការគំរាមកំហែងរបស់​កូរ៉េខាងជើង តាមរយៈវិធីសាស្រ្ត​គ្រប់បែបយ៉ាង ដោយរាប់បញ្ចូលទាំង​ការប្រើប្រាស់​អាវុធនុយក្លេអ៊ែរ។ ជាងនេះទៅទៀត​ទីក្រុងសេអ៊ូល និងទីក្រុង​វ៉ាស៊ីនតោន ក៏បានសន្យាបង្កើន​ការធ្វើសមយុទ្ធយោធា​ ឱ្យកាន់តែច្រើនថែមទៀតផងដែរ៕