ប៉ុន្មានថ្ងៃមុនក្រុមហ៊ុន Samsung ប្រចាំប្រទេសកម្ពុជាបានបង្ហាញចេញពីតម្លៃលក់របស់ Galaxy Note 8 ដែលឃើញថាមានតម្លៃទាបជាងតម្លៃលើទីផ្សារសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះតម្លៃនៅកម្ពុជាថែមជាតម្លៃមួយដែលទាបជាងគេក្នុងចំណោមទីផ្សារធំៗជាច្រើនផងដែរ។ ចង់ដឹងច្បាស់តាមដានការបង្ហាញតម្លៃខាងក្រោម ៖
# កម្ពុជា ៖ តម្លៃ ៩១៩ ដុល្លារ
# វៀតណាម ៖ តម្លៃប្រមាណ ១ ០១១ ដុល្លារ
# ថៃ ៖ តម្លៃប្រមាណ ១ ០១៦ ដុល្លារ
# សិង្ហបុរី ៖ តម្លៃប្រមាណ ១ ០២៩ ដុល្លារ
# ម៉ាឡេស៊ី ៖ តម្លៃប្រមាណ ៩៣៦ ដុល្លារ
# ឥណ្ឌា ៖ តម្លៃប្រមាណ ៩៣៨ ដុល្លារ
# ចក្រភពអង់គ្លេស ៖ តម្លៃប្រមាណ ១ ១២៥ ដុល្លារ
# សហរដ្ឋអាមេរិក ៖ តម្លៃប្រមាណ ៩៥០ ដុល្លារ
# កូរ៉េខាងត្បូង ៖ មិនទាន់កំណត់តម្លៃ តែមិនក្រោម ១ លានវ៉ុន (ប្រមាណ ៨៨៣ ដុល្លារ)
ប្រភព៖ Thegioididong
