បន្ថែមកម្តៅ! យោធាកូរ៉េខាងត្បូង «ធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលពិតៗ ចេញពីយន្តហោះចម្បាំង F-15K» ដើម្បីកំញើញកូរ៉េខាងជើងវិញ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បន្ថែមកម្តៅ! យោធាកូរ៉េខាងត្បូង «ធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលពិតៗ ចេញពីយន្តហោះចម្បាំង F-15K» ដើម្បីកំញើញកូរ៉េខាងជើងវិញ!

04/09/2017
(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង​បានបើកការធ្វើ​សមយុទ្ធ ប្រើប្រាស់គ្រាប់ពិតចម្រុះ ឆ្លើយតបចំពោះ​ការធ្វើតេស្ត​អាវុធនុយក្លេអ៊ែរ កាលពីថ្ងៃមុនដោយ​​កូរ៉េ​ខាងជើង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
ការហ្វឹកហាត់​ខាងលើនេះ មានគោលដៅដើម្បី​បង្កើនសមត្ថភាព​វាយប្រហារ របស់កងទ័ព​កូរ៉េខាងត្បូង ទៅលើទីតាំង​សាកល្បង​នុយក្លេអ៊ែរ ព្យុងគ្យេរី (Pyunggye-Ri) របស់​កូរ៉េខាងជើង ជាមួយការ​ប្រើប្រាស់​ប្រព័ន្ធមីស៊ីលផ្លោង Hyunmoo និងយន្តហោះ​ចម្បាំងធុន F-15K។ យោងតាម​អគ្គសេនាធិការ​ចម្រុះ JSC របស់​កូរ៉េ​ខាងត្បូង នៅក្នុងសមយុទ្ធ​យោធា​នេះ ប្រព័ន្ធមីស៊ីល Hyunmoo-2A និងមីស៊ីល​ប្រដេញ SLAM-ER របស់យន្តហោះ​ចម្បាំង F-15K បានវាយប្រហារ​ចំគោល​ដៅ​១០០ភាគរយ ដែលកំណត់ទុក​នៅលើសមុទ្រ​ខាងកើត (សមុទ្រជប៉ុន)។
រយៈចម្ងាយ​របស់គោលដៅ ក្នុងការធ្វើសមយុទ្ធ​របស់កូរ៉េខាងត្បូង ត្រូវបានកំណត់​ដោយយោងទៅ​តាមទីតាំងធ្វើតេស្ត​នុយក្លេអ៊ែរ Pyunggye-Ri របស់​​កូរ៉េ​ខាង​ជើង ដែលនៅក្នុងខេត្ត​ភាគឦសាន​ប្រទេស។ គួរបញ្ជាក់ថា ទីតាំង Pyunggye-Ri ស្ថិតនៅចម្ងាយ​ប្រមាណ ២៨០គីឡូម៉ែត្រពីទីក្រុង សុខចូ (Sokcho) នៃខេត្ត ហ្កាងវ៉ុន (Gangwon) របស់​កូរ៉េខាងត្បូង ខណៈរយៈចម្ងាយ​វាយប្រហារ​របស់ប្រព័ន្ធ Hyunmoo-2A គឺប្រហែល ៣០០គីឡូម៉ែត្រ និងមីស៊ីល SLAM-ER អាចរត់បាន​​ចម្ងាយ​រហូតដល់ ២៧០គីឡូម៉ែត្រ៕