នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសឲ្យចូលកាន់តំណែង ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសឲ្យចូលកាន់តំណែង ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង

04/09/2017
(ព្រៃវែង)៖ ​ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សៅ សុខា និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសមុខងារមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រៃវែង។​​

សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រៃវែង ត្រូវបានតែងតាំងមុខងារជា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រៃវែង។ ចំណែកឯ លោក​ឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន ត្រូវបានតែងតាំងមុខងារជា នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសវិញ៕