​ឆ្នាំ​នេះ​អត់​មាន​ iPhone 7s/7s Plus ទេ​ ប៉ុន្តែ​មាន​ iPhone 8/8 Plus ជំនួស​វិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​ឆ្នាំ​នេះ​អត់​មាន​ iPhone 7s/7s Plus ទេ​ ប៉ុន្តែ​មាន​ iPhone 8/8 Plus ជំនួស​វិញ

03/09/2017
មុន​នឹង​ការ​ប្រកាស​ចេញ​ iPhone ជំនាន់​ថ្មី​ ៩​ ​ថ្ងៃ​​​ ទំនង​ជា​មាន​ក្រុមហ៊ុន​ផលិត​សម្បក​ទូរសព្ទ​មួយ​ចំនួន​​ទទួល​បាន​​ដំណឹង​ថ្មី​មួយ​​​ចេញ​ពី​ប្រភព​តែ​មួយ​ក្នុង​​​ទីក្រុង​ Shenzen ប្រទេស​ចិន ដោយ​អះអាង​ថា​បាន​ឃើញ​សម្បក​ប្រើ​សម្រាប់​វេច​ខ្ចប់​ iPhone ជំនាន់​ថ្មី​ទាំង​ ៣ ម៉ូដែល។
iPhone 8/ iPhone 8 Plus/ iPhone Edition
ផ្អែក​តាម​​ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ត្រកូល​ iPhone ដែល​ចេញ​ឆ្នាំ​ ២០១៧ នេះ​ ទំនង​ជា​មាន​ឈ្មោះ​ iPhone 8 (ជា​​អ្នក​ស្នង​តំណែង​ iPhone 7), iPhone 8 Plus (ស្នង​ដំណែង​ iPhone 7 Plus) និង iPhone Edition (ទូរសព្ទ​ផលិត​សម្រាប់​ខួប​ ១០ ឆ្នាំ)។ មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​សម្បក​ទូរសព្ទ​បាន​កែ​សម្រួល​ឈ្មោះ​ផលិតផល​របស់​ខ្លួន​ភ្លាមៗ​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ​ ដែល​មាន​ន័យ​ថា​គេ​បាន​ជឿ​ស៊ប់​ថា​ដំណឹង​នេះ​ជា​ការ​ពិត។
រូបរាង iPhone 8 Plus មាន​ផ្នែក​ខាងក្រោយធ្វើពីកញ្ចក់ដែលលេចធ្លាយកន្លងមក
គេ​នឹង​ដឹង​កាន់​តែ​ច្បាស់​​ពី​ឈ្មោះ​ iPhone ជំនាន់​ថ្មី​ទាំង​បី​ម៉ូដែល​ នៅ​ពេល​ Apple ធ្វើ​ការ​ប្រកាស​ចេញ​នា​ថ្ងៃ​ទី​ ១២ ខែ​កញ្ញា​ខាង​មុខ​នេះ។ យ៉ាងណាក្ដី​ Apple ទំនង​ជា​​សម្រេច​ចិត្ត​រំលង​ចោល​ម៉ូដែល​ iPhone 7s/7s Plus ​ព្រោះ​តែ​​ការ​អាប់ដេត​តួ​​ខ្លួន​ដោយ​​ប្រើ​ប្រាស់​សារធាតុ​កញ្ចក់​នៅ​ផ្នែក​ខាង​ក្រោយ ទំនង​ជា​ធំធេង​ពេក​សម្រាប់​ឈ្មោះ​ iPhone S៕​​​​​​​


ប្រភព៖ PhoneArena