ឆ្លើយតបភ្លាមៗលោក គង់ វិបុល ប្រកាសថា ទោះបីកាសែត Cambodia Daily បិទក៏ដោយ បំណុលពន្ធត្រូវតែសង អ្នកទទួលខុសត្រូវក៏មិនអាចចាកចេញពីកម្ពុជានោះទេ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឆ្លើយតបភ្លាមៗលោក គង់ វិបុល ប្រកាសថា ទោះបីកាសែត Cambodia Daily បិទក៏ដោយ បំណុលពន្ធត្រូវតែសង អ្នកទទួលខុសត្រូវក៏មិនអាចចាកចេញពីកម្ពុជានោះទេ

03/09/2017
(ភ្នំពេញ)៖ បន្ទាប់ពីកាសែតបរទេស The Cambodia Daily បានប្រកាសបិទការចេញផ្សាយរបស់ខ្លួន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ស្អែកនេះ ដោយពុំមានលទ្ធភាពបង់ពន្ធ ជូនរដ្ឋាភិបាលកម្ពុជាតាមការកំណត់។ ឆ្លើយតបភ្លាមៗលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះឲ្យដឹងថា ទោះបីកាសែត The Cambodia Daily ប្រកាសបិទនៅថ្ងៃនេះ ក៏ដោយបំណុលពន្ធត្រូវតែសង ការអនុវត្តច្បាប់សារពើពន្ធត្រូវតែអនុវត្ត ហើយអ្នកទទួលខុសត្រូវ ក៏មិនអាចចាកចេញពីកម្ពុជានោះទេ។
លោក គង់ វិបុល បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «បើទោះបីមានការបិទក៏ដោយ ការអនុវត្តពន្ធនៅតែបន្ត បំណុលពន្ធត្រូវតែសង, អ្នកទទួលខុសត្រូវរបស់អង្គភាពព័ត៌មាននេះ ជាអ្នកទទួលខុសត្រូវ ចំពោះបំណុលពន្ធរបស់រដ្ឋ មិនអាចគេចខ្លួនបានទេ ហើយក៏មិនអាចចាកចេញពីកម្ពុជាផងដែរ, ព្រោះយើងអនុវត្តតាមច្បាប់ សារពើពន្ធរបស់កម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ នឹងចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញករណីនេះនៅថ្ងៃស្អែក ព្រោះជាថ្ងៃឱសានវាទ»។

មន្រ្តីកំពូលនៃអគ្គនាយកដ្ឋាន បានបញ្ជាក់យ៉ាងច្បាស់ថា «ប្រសិនបើមិនមានប្រាក់ដើម្បីបង់ពន្ធ ដែលជាបំណុលរបស់រដ្ឋនោះ ការរឹបអូសទ្រព្យសម្បត្តិរបស់អង្គភាពព័ត៌មាននេះ នឹងត្រូវធ្វើឡើង តាមច្បាប់សារពើពន្ធរបស់កម្ពុជា»។

កាសែតបរទេស The Cambodia Daily បានប្រកាសបិទការចេញផ្សាយរបស់ខ្លួន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ស្អែកនេះ បន្ទាប់ពីពុំមានលទ្ធភាព បង់ពន្ធជូនរដ្ឋាភិបាលកម្ពុជា តាមការកំណត់។ នេះបើយោងតាមការប្រកាសរបស់កាសែត The Cambodia Daily នៅរសៀលថ្ងៃអាទិត្យនេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ស្អែកនេះ គឺជាថ្ងៃគម្រប់៣០ថ្ងៃ ដែលអគ្គនាយករដ្ឋានពន្ធដារ ទុកពេលឲ្យកាសែត The Cambodia Daily ធ្វើការតវ៉ាអំពីបញ្ហាជំពាក់ពន្ធរដ្ឋចំនួនជាង៦លានដុល្លារ ក្រោយដំណើរការនៅកម្ពុជាដោយគ្មានបង់ពន្ធរយៈពេលជាង១០ឆ្នាំមកនេះ។

តាមរយៈការចុះផ្សាយនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធនឹងការសម្រេចបិទការចេញផ្សាយរបស់ខ្លួន កាសែត The Cambodia Daily បានថ្លែងអំណរគុណដល់ ម្ចាស់ពាណិជ្ចកម្ម និងប្រិយមិត្ត ដែលបានគាំទ្រកាសែតនេះ តាំងពីដើមមក៕