ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា តំណាងកម្មករជាង៧០ម៉ឺននាក់ នៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោល ទង្វើក្បត់ជាតិរបស់បុគ្គល កឹម សុខា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា តំណាងកម្មករជាង៧០ម៉ឺននាក់ នៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោល ទង្វើក្បត់ជាតិរបស់បុគ្គល កឹម សុខា

03/09/2017
(ភ្នំពេញ)៖ លោក តុល ផាន់មឿង ប្រធាន​ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU ដែលមានសហភាពចំនួន១០ សហព័ន្ធសហជីពចំនួន៧៣ អង្គការចំនួន២ និងសមាគមចំនួន៤ តំណាងឲ្យកម្មករនិយោជិតជាង៧០ម៉ឺននាក់ នៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទង្វើក្បត់ជាតិរបស់លោក កឹម សុខា។
ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរំលោភរដ្ឋធម្មនុញ្ញ និងទង្វើក្បត់ជាតិដែលមិនអាចអត់ឱនបានរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងសូមគាំទ្រចំពោះចំណាត់ការតាមផ្លូវច្បាប់ របស់រាជរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចលើបុគ្គល កឹម សុខា ដែលបានឃុបឃិត និងរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាមួយបក្ខពួក និងជនបរទេសមួយចំនួន ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អធិបតេយ្យភាព និងឯករាជ្យជាតិ ដែលជាទង្វើក្បត់ជាតិ។
ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ជួសមុខអោយសមាជិក សមាជិកានិងកម្មករនិយោជិត សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការក្នុងការចាប់ខ្លូនបុគ្គល កឹម សុខា ដែលជាទង្វើក្បត់ជាតិ មិនអាចលើកលែងឲ្យបានយកមកផ្តន្ទាទោសតាមច្បាប់ ព្រោះកម្ពុជាជាប្រទេសនីតិរដ្ឋ៕