ជនជាតិវៀតណាម ១២នាក់ គ្មានឯកសារត្រឹមត្រូវ សមត្ថកិច្ចឃាត់ខ្លួន នៅសង្កាត់និរោធ៍ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជនជាតិវៀតណាម ១២នាក់ គ្មានឯកសារត្រឹមត្រូវ សមត្ថកិច្ចឃាត់ខ្លួន នៅសង្កាត់និរោធ៍

01/09/2017
ភ្នំពេញ ៖ កម្លាំងការិយាល័យគ្រប់គ្រងជនបរទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋាអន្តោប្រវេសន៍ អាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការរងអមសាលាដំបូង រាជធានីភ្នំពេញ កម្លាំងបានចុះត្រួតពិនិត្យជនបររទេស ដែលលួចឆ្លងដែន និងកំពុងលួចស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារគ្មានឯកសារត្រឹមត្រូវ នៅទីតាំងសិប្បកម្មធ្វើស្បែកជើង សិ្ថត
នៅភូមិឬស្សីស្រស់ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៤ និង៣០នាទី។
លោកវរសេនីយ៍ទោ អ៊ា ភក្តីនាយរងការិយាល័យគ្រប់គ្រងជនបរទេសបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើបានពិនិត្យឃើញជនបរទេស ជនជាតិវៀតណាមចំនួន១២នាក់ ស្រី បីនាក់
បានលួចស្នាក់នៅ និងរកសុីដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងឯកសារត្រឹមត្រូវ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី ៕ អត្ថបទ: ទេព វណ្ណះ