ច្រកព្រំដែនថ្មដាខ្មែ-ថៃត្រូវបានបើកជាធម្មតាវិញហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ច្រកព្រំដែនថ្មដាខ្មែ-ថៃត្រូវបានបើកជាធម្មតាវិញហើយ

01/09/2017
ពោធិ៍សាត់​ ៖ លោក​គួ​យ សារឿន ប្រធាន​ផ្នែក​ទំនាក់ទំនង​ការងារ​ព្រំដែន​ខ្មែរ​ថៃ​ប្រចាំ​ច្រក​ថ្មដា ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​​ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​ឲ្យ​ដឹង នា​រសៀល ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៧ ច្រក​ព្រំដែន​ចំណុច​ថ្មដា​ខ្មែរ​ថៃ បាន​បើក​ចេញចូល​ដឹក​កសិផល​ទៅ​លក់​ប្រទេស​ថៃ​បាន​ធម្មតា​ដូចដើម​វិញ​ហើយ។

លោក គួ​យ សារឿន ដែលជា​ស្នងការ​រង​នគរបាល​ខេត្តពោធិ៍សាត់ផងដែរនោះ បាន​បញ្ជាក់​ដូច្នោះ​ថា ទាហាន​ឈុត​ខ្មៅ​កង​រយ​លេខ​៥៣១ ច្រក​តា​សេន ឃុំ​ឡែ​ន​កាប់ ក្នុងស្រុក​មឿង ខេត្ត​ត្រាត ប្រទេស​ថៃ បាន​ជូនដំណឹង​និង​ប្រាប់​លោក​ថា ច្រក​៥៦(​ថ្មដា​) យើង​ដំណើរការ​ដូច​ធម្មតា​វិញ​ ហើយ​ដោយ​ពលរដ្ឋ​ដឹក​កសិផល​ចេញចូល​បាន​តាម​ចិត្ត តែ​ហាម​មិន​អនុញ្ញាត​ឲ្យ​យក​ផ្កាឈើ​ពី​ប្រទេស​ខ្មែរ ដឹក​ឆ្លងដែន​យក​ទៅ​លក់​ដូច​មុន​ៗ​ទៀត​ឡើយ ​ព្រោះ​មេព្រៃ​របស់​ថៃ​គេ​ហាម ហើយ​ចំពោះ​កៅស៊ូ​អនុញ្ញាត​ឲ្យ​ដឹក​តែ​រថយន្ត​ខ្មែរ​ចំនួន​២​គ្រឿង និង ឡាន​ថៃ​១​គ្រឿង​ដែល​ធ្លាប់តែ​ដឹក​ចេញចូល​រាល់ថ្ងៃ​ ​​លើទឹក​ដី​ថៃ​ប៉ុណ្ណោះ។

សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​សៅរ៍ ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៧ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​ថៃ​ខេត្ត​ត្រាត ប្រទេស​ថៃ ទើប​ប្ដូរ​ថ្មី​បាន​ចាប់​ផ្កាឈើ​ខ្មែរ​ដឹក​តាម​ម៉ូតូ​៣​គ្រឿង ដោយ​យក​តែ​ផ្កាឈើ​ប៉ុណ្ណោះ និង​រថយន្ត​ថៃ​៥​គ្រឿង ពិន័យ​ទឹកប្រាក់​រថយន្ត​១​គ្រឿង​៥.០០០០​បាត ខណៈដឹកឆ្លង​ចូល​ទឹកដី​ថៃ​តាម​ច្រក​តា​សេន ខាងលើ។ លុះ​សប្ដាហ៍​មុន​នេះ​ចំ​ថ្ងៃ​សៅរ៍ ថៃ​បាន​បិទ​ច្រក (​ថ្មដា​) និង​(​តា​សេន​) ដោយមិនឲ្យមាន​ការ​ដឹក​កសិផល​នាំ​ចេញពី​ខ្មែរ​ទៅ​ថៃ​ឡើយ តែ​ដោយ​ទាហាន​ឈុត​ខ្មៅ​កង​រយ​តំបន់​នោះ​និង​អាជ្ញាធរ​មូលដ្ឋាន​តំបន់​ព្រំដែន​ថៃ​តវ៉ា​ដល់​ចៅ​ខេត្ត​ត្រាត ទើប​ច្រក​ព្រំដែន​ខ្មែរ​ថៃ​ខាងលើ​នេះ​ បើក​ឲ្យ​ដំណើរការ​វិញ​ធម្មតា​៕ អត្ថបទ: ទេព វណ្ណះ