ទៀតហើយ! កូរ៉េខាងជើង «ទាត់ចោលសេចក្តីថ្លែងការណ៍ថ្កោលទោស របស់ក្រុមប្រឹក្សាសន្តិសុខ UN» ជុំវិញការបាញ់មីស៊ីលរំលងប្រទេសជប៉ុន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទៀតហើយ! កូរ៉េខាងជើង «ទាត់ចោលសេចក្តីថ្លែងការណ៍ថ្កោលទោស របស់ក្រុមប្រឹក្សាសន្តិសុខ UN» ជុំវិញការបាញ់មីស៊ីលរំលងប្រទេសជប៉ុន!

01/09/2017
(ព្យុងយ៉ាង)៖ ប្រទេស​កូរ៉េខាងជើង បានទាត់ចោល​សេចក្តីថ្លែងការណ៍​របស់ ក្រុមប្រឹក្សា​សន្តិសុខ​នៃអង្គការ​សហប្រជាជាតិ (UNSC) ដែលបាន​ថ្កោលទោស​មកលើ​​ការធ្វើតេស្តបាញ់​មីស៊ីល​លើកចុង​ក្រោយ​បំផុតរបស់ខ្លួន ក្នុងសប្តាហ៍នេះ។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួង​ការបរទេស​កូរ៉េខាងជើង​បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាង​បានសម្រេចទាត់ចោល​ទាំងស្រុង ចំពោះសេចក្តី​ថ្លែងការណ៍​របស់ UNSC ដោយ​​និយាយ​ថា «យើងបាន​ព្រមានសហរដ្ឋអាមេរិក​រួចមកហើយថា ពួកយើងនឹង​តាមឃ្លាំមើលដោយមិនដាក់ភ្នែកឡើយ ចំពោះសកម្មភាព​របស់ទីក្រុង​វ៉ាស៊ីនតោន។ ការធ្វើ​តេស្ត​​បាញ់​មីស៊ីល​​រយៈចម្ងាយ​មធ្យម​របស់យើង ដែលធ្វើឡើង​ដោយកងកម្លាំង​យុទ្ធសាស្រ្ត​របស់កូរ៉េខាងជើង នាលើកនេះ គឺគ្រាន់តែជា​វិធានការ​តបតប្រឆាំង​ទៅវិញ​​ប៉ុណ្ណោះ បន្ទាប់ពី​សហរដ្ឋអាមេរិក​បានឆ្លើយតប​នឹង​សារព្រមាន​របស់យើង តាមរយៈការធ្វើ​សមយុទ្ធយោធា​ត្រៀម​ឈ្លា​នពាន Ulji Freedom Guardian ជាមួយ​កូរ៉េ​ខាងត្បូង»។

អ្នកនាំពាក្យរូបនេះ​បានបន្តថា «តាមរយៈការធ្វើសមយុទ្ធ​ដ៏ទើសភ្នែកនេះ សហរដ្ឋអាមេរិក​បានច្រានចោល​ចេតនាល្អរបស់​ទីក្រុងព្យុងយ៉ាង ក្នុងការបន្ធូរ​បន្ថយ​ភាពតានតឹង​ដ៏ក្តៅគគុកនៅ​ឧបទ្វីបកូរ៉េ»។
គួរបញ្ជាក់ថា នាថ្ងៃអង្គារ​សប្តាហ៍នេះ កូរ៉េខាងជើង​បានធ្វើតេស្តបាញ់​មីស៊ីលផ្លោង រយៈចម្ងាយ​មធ្យមប្រភេទ Hwasong-12 ចំនួន ០១គ្រាប់​ ចេញពីរដ្ឋធានី​ព្យុងយ៉ាង ឆ្ពោះទៅ​ភាគឦសាន ដោយហោះ​រំលងពីលើភាគខាងជើង​ប្រទេសជប៉ុន ជាមួយចម្ងាយធ្វើ​ដំណើរជាង ២,៧០០គីឡូម៉ែត្រ និងរយៈកម្ពស់ ៥៥០គីឡូម៉ែត្រ ហើយធ្លាក់​ចូលទៅ​ក្នុងភាគពាយ័ព្យមហាសាគរប៉ាស៊ីហ្វិក។

ជុំវិញរឿងនេះ​ក្រុមប្រឹក្សាសន្តិសុខ UN បានបង្ហាញពីក្តីប្រារម្ភយ៉ាងខ្លាំងក្រៃលែងរបស់ខ្លួន ហើយថ្កោលទោស​ទង្វើ​នេះថា ជាការបំផ្លិចបំផ្លាញសន្តិភាព និងស្ថិរភាពតំបន់ឧបទ្វីបកូរ៉េដោយចេតនា និងបង្កបញ្ហាសន្តិសុខ​ធ្ងន់ធ្ងរដល់ពិភពលោក​ទាំងមូល។ ម៉្យាងវិញទៀត UNSC ក៏បាន​ទាម​​ទារ​​ឲ្យ​កូរ៉េ​ខាងជើង បញ្ឈប់ការធ្វើតេស្ត​បច្ចេកវិទ្យាមីស៊ីលផ្លោង​តទៀត ហើយងាកទៅគោរព​តាមសេចក្តី​សម្រេចទាំងប៉ុន្មាន ដែលត្រូវបានដាក់​ចេញ​ដោយ UNSC ផងដែរ៕