ក្រុមហ៊ុនផលិតរថយន្ត Lamborghini របស់អ៊ីតាលី កាលពីថ្ងៃអង្គារនេះ បានចេញលក់ស្មាតហ្វូនដំណើរការ Android ដ៏ប្រណីតរចនាតួខ្លួនយ៉ាងពិសេសថ្លៃដល់ ២ ៤៥០ ដុល្លារ។ មានលក់ក្នុងទីផ្សារប្រទេសអង់គ្លេសនិងអារ៉ាប់រួម ដោយតួខ្លួនស្រោបដោយលោហៈធាតុ Liquid Alloy គុណភាពខ្ពស់ជាងពពួកទីតាញ៉ូម មិនងាយឆ្កូត, ធន់ជាប់បានយូរ ជាងស្មាតហ្វូនស៊េរីទំនើបផ្សេងទៀតនាពេលបច្ចុប្បន្ន។
+លក្ខណៈសម្បត្តិទូរសព្ទ Alpha One
អេក្រង់: ៥,៥ អ៊ីញកម្រិត WQHD (2560x1440 ភីកសែល)
បន្ទះឈីប: Snapdragon 820
ដំណើរការ: ប្រព័ន្ធ Andorid Nougat
RAM: 4GB
អង្គចងចាំ: 64GB គាំទ្រការបន្ថែម microSD ដល់ 128GB
កាមេរ៉ា: ខាងក្រោយ 20MP និងខាងមុខ 8MP .- ថ្ម: 3,250mAh
គាំទ្រ: ស៊ីម ២ និងប្រព័ន្ធស្កេនខ្ចៅដៃ
ប្រភព៖ theverge
