វិបសាយ AnTuTu បានបញ្ចេញបញ្ជីថ្មីបំផុតមួយដែលបង្ហាញពីស្មាតហ្វូនកំពូលទាំង ៥០ ម៉ូដែលនាពេលបច្ចុប្បន្ន ដោយចំណាត់ថ្នាក់គិតលើពិន្ទុសរុបនៃការធ្វើតេស្តលើ CPU, UX និង 3D។
ស្មាតហ្វូនដែលស្ថិតនៅលំដាប់កំពូលគឺ OnePlus 5 ដែលមានពិន្ទុ ១៨១ ១៩៤ តាមពីក្រោយដោយ HTC U 11 និង Samsung Galaxy S8+ រួមទាំង Galaxy S8 (ប្រភេទប្រើឈីប Exynos)។ ខាងក្រោមជាការដកស្រង់បង្ហាញពីស្មាតហ្វូន ១០ ម៉ូដែលដែលស្ថិតនៅកំពូលតារាង៖
ចំពោះ iPhone 7/7 Plus វិញនៅត្រឹមចំណាត់ថ្នាក់លេខ ៦ និង លេខ ៩ ដោយសារទទួលបានពិន្ទុតិចលើការតេស្ត UX និង 3D។ ប៉ុន្តែមើលលើសមត្ថភាព CPU ត្រកូល iPhone ទាំងពីរនេះទទួលបានពិន្ទុច្រើនលើសគេ៕
ប្រភព៖ Thegioididong
