​មាន​លុយ​ល្មមៗ ប្រិយមិត្តអ្នកចង់ប្រើប្រាស់ ស្មាតហ្វូន​កម្លាំង​កប់​ ៤ ម៉ូដែល​​​នេះ​អាច​គិតគូរ​បាន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​មាន​លុយ​ល្មមៗ ប្រិយមិត្តអ្នកចង់ប្រើប្រាស់ ស្មាតហ្វូន​កម្លាំង​កប់​ ៤ ម៉ូដែល​​​នេះ​អាច​គិតគូរ​បាន

31/08/2017

​ស្មាតហ្វូន​កំពូលៗ​​ដែល​ចេញ​លក់​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​សុទ្ធ​តែ​មាន​តម្លៃ​ថ្លៃ​កប់​ពពក។ ជាក់​ស្ដែង​ដូច​ជា​ Galaxy Note 8 តម្លៃ​នៅ​ទីផ្សារ​បរទេស​មាន​ដល់​ខ្ទង់​ ៩៥០ ដុល្លារ​ឯណោះ។ តែ​ទោះ​យ៉ាងណា​​មិន​ប្រាកដ​ថា​ទាល់​តែ​ស្មាតហ្វូន​តម្លៃ​ថ្លៃ​ទើប​មាន​គុណភាព​ល្អ​នោះ​ទេ ត្រឹម​ស្មាតហ្វូន​​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​​ក៏​អាច​ប្រើ​ប្រាស់​បាន​ដែរ។

ស្មាតហ្វូន​តម្លៃ​ធូរ​ថ្លៃ​ធន់​ដែល​អ្នក​អាច​ពិចារណា​បាន​មាន​ ៤ ម៉ូដែល​ដូច​ខាង​ក្រោម៖

១. OnePlus 3T តម្លៃ​ ៤៣០ ដុល្លារ​
​ដ្បិត​ថា​ស្មាតហ្វូន​​ OnePlus ​ចេញ​ដល់​ស៊េរី​ OnePlus 5 ដែល​មាន​កាមេរ៉ា​ភ្លោះ​ពិត​មែន ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​ OnePlus 3T ហួស​សម័យ​ឡើយ។ នេះ​ក៏​ដោយ​សារ​ OnePlus 3T មាន​សមត្ថភាព​ខ្លាំង​ហើយ​ថែម​មាន​តម្លៃ​ធូរ​ថ្លៃ​ទៀត​ផង​ បើ​ប្រៀប​នឹង​ OnePlus 5។
លក្ខណៈ​សម្បត្តិ​ OnePlus 3T ៖

- អេក្រង់ ៖ ៥,៥ អ៊ីញ កម្រិត​ Full HD (1920x1080) ​ដង់ស៊ីតេ​​រូបភាព​ ៤០១ PPI

- ទម្ងន់ ៖ ១៥៨ ក្រាម

- ម៉ាស៊ីន ៖ បន្ទះ​ឈីប​ Snapdragon 821, RAM ទំហំ ៦ GB, អង្គ​ផ្ទុក​ទិន្នន័យ​ ៦៤ GB

- កាមេរ៉ា ៖ ខាង​ក្រោយ​ ១៦ MP Aperture f/2.0 បច្ចេកវិទ្យា​ OIS អាច​ថត​វីដេអូ​ 4K, កាមេរ៉ា​មុខ​ ១៦ MP Aperture f/2.0 អាច​ថត​វីដេអូ​កម្រិត​ Full HD 1080p

- ថ្ម ៖ ទំហំ​ ៣៤០០ mAh អាច​សាក​ថ្ម​បាន​លឿន

- ប្រព័ន្ធ​ប្រតិបត្តិការ ៖ អាច​ដំឡើង​ទៅ​ Android Nougat 7.1.1

- ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ ៖ មាន

-បច្ចេកវិទ្យា​ធន់​នឹង​ទឹក ៖ មិន​មាន

២. Xperia XA1 Ultra តម្លៃ​ ៣៩៩ ដុល្លារ
ចង់​បាន​ស្មាតហ្វូន​អេក្រង់​ធំ​ និង មាន​សមត្ថភាព​ខ្លាំង​ XA1 Ultra នេះ​ត្រូវ​ម៉ាច់​ហ្មង។ មិន​តែ​ប៉ុណ្ណោះ​ជា​ស្មាតហ្វូន​ស៊េរី​ថ្មី​ឆ្នាំ​ ២០១៧ ដែល​ទើប​ចេញ​លក់​កាល​​ពី​ខែ​ឧសភា​កន្លង​ទៅ។
លក្ខណៈ​សម្បត្តិ​ XA1 Ultra ៖

- អេក្រង់ ៖ ៦ អ៊ីញ កម្រិត​ Full HD (1920x1080) ​ដង់ស៊ីតេ​​រូបភាព​ ៣៦៧ PPI

- ទម្ងន់ ៖ ១៨៨ ក្រាម

- ម៉ាស៊ីន ៖ បន្ទះ​ឈីប​ Mediatek Helio P20, RAM ទំហំ ៤ GB, អង្គ​ផ្ទុក​ទិន្នន័យ​ ៣២ GB មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត

- កាមេរ៉ា ៖ ខាង​ក្រោយ​ ២៣ MP Aperture f/2.0 អាច​ថត​វីដេអូ​កម្រិត​ Full HD 1080p, កាមេរ៉ា​មុខ​ ១៦ MP Aperture f/2.0 មាន​បច្ចេកវិទ្យា​ OIS អាច​ថត​វីដេអូ​កម្រិត​ Full HD 1080p និង មាន​ភ្លើង​ជំនួយ​ការ​ថត​ Selfie ទៀត​ផង

- ថ្ម ៖ ទំហំ​ ២៧០០ mAh អាច​សាក​ថ្ម​បាន​លឿន

- ប្រព័ន្ធ​ប្រតិបត្តិការ ៖ ​Android Nougat 7.0

- ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ ៖ មិន​មាន

-បច្ចេកវិទ្យា​ធន់​នឹង​ទឹក ៖ មិន​មាន

៣. Samsung Galaxy A7 ឆ្នាំ​ ២០១៧ តម្លៃ​ ៤៥០ ដុល្លារ
ជា​ស្មាតហ្វូន​លំដាប់​មធ្យម​ដែល​មាន​សមត្ថភាព​លើស​គេ​របស់​ Samsung ដោយ​​មាន​ចំណុច​ខ្លាំង​មិន​ចាញ់​ស្មាតហ្វូន​លំដាប់​កំពូល​ត្រកូល Galaxy S ​ប៉ុន្មាន​ឡើយ ជា​ពិសេស​នោះ​គឺ​អាច​ធន់​នឹង​ទឹក​បាន​ក្នុង​កម្រិត IP68។
លក្ខណៈ​សម្បត្តិ​ Galaxy A7 ឆ្នាំ​ ២០១៧ ៖

- អេក្រង់ ៖ ៥,៧ អ៊ីញ កម្រិត​ Full HD (1920x1080) ​ដង់ស៊ីតេ​​រូបភាព​ ៣៨៦ PPI

- ទម្ងន់ ៖ ១៨៦ ក្រាម

- ម៉ាស៊ីន ៖ បន្ទះ​ឈីប​ Exynos 7880, RAM ទំហំ ៣ GB, អង្គ​ផ្ទុក​ទិន្នន័យ​ ៣២ GB មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត

- កាមេរ៉ា ៖ ខាង​ក្រោយ​ ១៦ MP Aperture f/1.9 អាច​ថត​វីដេអូ​កម្រិត​ Full HD 1080p, កាមេរ៉ា​មុខ​ ១៦ MP Aperture f/1.9 អាច​ថត​វីដេអូ​កម្រិត​ Full HD 1080p

- ថ្ម ៖ ទំហំ​ ៣៦០០ mAh អាច​សាក​ថ្ម​បាន​លឿន

- ប្រព័ន្ធ​ប្រតិបត្តិការ ៖ អាច​ដំឡើង​ទៅ ​Android Nougat 7.0

- ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ ៖ ​មាន

-បច្ចេកវិទ្យា​ធន់​នឹង​ទឹក ៖ ​មាន​កម្រិត IP68

៤. iPhone SE តម្លៃ​ ៣៥០ ដុល្លារ
iPhone SE ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ស្មាតហ្វូន​ទំហំ​តូច​ដែល​មាន​សមត្ថភាព​ខ្លាំង​មួយ ព្រោះ​ថា​គ្រឿង​ម៉ាស៊ីន​ខាង​ក្នុង​របស់​វា​ស្ទើរ​តែ​ដូច​គ្នា​ទៅ​នឹង​ iPhone 6s ទាំង​ស្រុង​ទៅ​ហើយ។
លក្ខណៈ​សម្បត្តិ​ iPhone SE ៖

- អេក្រង់ ៖ ៤ អ៊ីញ កម្រិត​ HD (640x1136) ​ដង់ស៊ីតេ​​រូបភាព​ ៣២៦ PPI

- ទម្ងន់ ៖ ១១៣ ក្រាម

- ម៉ាស៊ីន ៖ បន្ទះ​ឈីប​ A9, RAM ទំហំ ២ GB, អង្គ​ផ្ទុក​ទិន្នន័យ​ ១៦/៣២/៦៤/១២៨ GB

- កាមេរ៉ា ៖ ខាង​ក្រោយ​ ១២ MP Aperture f/2.2 អាច​ថត​វីដេអូ​កម្រិត​ 4K, កាមេរ៉ា​មុខ​ ១.២ MP Aperture f/2.4 អាច​ថត​វីដេអូ​កម្រិត​ HD 720p

- ថ្ម ៖ ទំហំ​ ១៦២៤ mAh

- ប្រព័ន្ធ​ប្រតិបត្តិការ ៖ អាច​ដំឡើង​ទៅ iOS 10.3.3

- ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ ៖ ​មាន

-បច្ចេកវិទ្យា​ធន់​នឹង​ទឹក ៖ ​មិន​មាន​