ទម្លាប់​អាក្រក់​ ៧ យ៉ាង​ដែល​ធ្វើ​ឲ្យ iPhone អ្នក​ខូច​ដោយ​មិន​ដឹង​ខ្លួន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទម្លាប់​អាក្រក់​ ៧ យ៉ាង​ដែល​ធ្វើ​ឲ្យ iPhone អ្នក​ខូច​ដោយ​មិន​ដឹង​ខ្លួន

02/09/2017
ខណៈ​ដែល​ iPhone ជា​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ថ្លៃ អ្នក​ប្រើប្រាស់​គួរ​តែ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ឲ្យ​បាន​ម៉ត់ចត់។​
ការបង្ហាញ​ពី​ទម្លាប់​អាក្រក់​ទាំង ៧ យ៉ាង ដែល​កំពុង​ធ្វើ​ឲ្យ​ iPhone របស់​អ្នក​ខូច​ឬ​មាន​បញ្ហា​ដោយ​មិន​ដឹង​ខ្លួន។

១.ការ Jailbreak iPhone:
ពិត​ណាស់​ការ Jailbreak អាច​ឲ្យ​អ្នក​មាន​សិទ្ធ​ដំឡើង​កម្មវិធី​ច្រើន លើស​ពី​អ្វី​ដែល Apple បាន​កំណត់។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា រាល់​ពេល​ដែល​អ្នក Jailbreak ឧបករណ៍​នោះ​នឹង​លែង​មាន​ប្រព័ន្ធ​សុវត្ថិភាព​ការពារ​ចេញ​ពី Apple ទៀត​ហើយ។ កាន់​តែ​ជា​បញ្ហា ពេល​ខ្លះ​ទិន្នន័យ​ក្នុង​ទូរសព្ទ​ដូច​ជា​រូបភាព, បញ្ជី​ឈ្មោះ​ទូរសព្ទ​និង​ឯកសារ​សំខាន់​ផ្សេងៗ Hacker ក៏​អាច​លួច​ចំលង​យក​ទៅ​បាន​ដោយ​ងាយ។​

២.ធ្វើ​ឲ្យ​ iPhone ធ្លាក់:
អ្នក​អាច​គិត​ថា​ជា​រឿង​ធម្មតា ពេល​ដែល​ iPhone ធ្លាក់​ហើយ​មិន​បែក​អេក្រង់ ក៏​មិន​ខ្វាយខ្វល់​ពី​​វា។ ប៉ុន្តែ​អ្នក​មិន​បាន​ដឹង​ពី​ភាព​ចុះ​អន់ថយ​នៃ​ផ្នែក​គ្រឿង​ខាង​ក្នុង​ម៉ាស៊ីន​ឡើយ។ ចូរ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ជៀសវាង​កុំ​ឲ្យ iPhone របស់​អ្នក​ធ្លាក់​ជា​ញឹកញយ​ពេក។​

៣.ការ​ប្រើ​នៅ​កន្លែង​មាន​ចំហាយ​ទឹក:
ដូច​ជា​អំឡុង​ពេល​ងូតទឹក, លាន​រថយន្ត​ឬ​ម៉ូតូ បើ​អ្នក​ទម្លាប់​ចុច​ប្រើ​ទូរសព្ទ​ក្បែរ​ទីតាំង​ទាំង​នោះ វា​ក៏​រឿង​អាក្រក់​មួយ​ដែរ។ ទោះ​បី​ទឹក​មិន​ហូរ​ចូល​ទាំង​ដុល​ទៅ​ក្នុង iPhone ផ្ទុយ​ទៅ​វិញ​រំភាយ​នៃ​ចំហាយ​ទឹក​បាន​សាយភាយ​ចូល​ទៅ​ក្នុង​គ្រឿង​ក្នុង​នៃ​ទូរសព្ទ​ម្ដង​បន្តិចៗ ដែល​យើង​មិន​អាច​ដឹង​ច្បាស់​ថា​ថ្ងៃ​ណា​មួយ​នឹង​ជួប​បញ្ហា​ពិត​ប្រាកដ។

៤.មិន​ដែល​បិទ​គ្រឿងទូរសព្ទ​:
អ្នក​ខ្លះ​ប្រើ​ iPhone យូរ​ឆ្នាំ តែ​មិន​ធ្លាប់​បិទ​គ្រឿង​ ឬ restart ម៉ាស៊ីន​សូម្បី​តែ​ម្ដង។ បញ្ហា​នៃ​ទម្លាប់​មិន​ល្អ​មួយ​នេះ អាច​បណ្ដាល​ឲ្យ​ទូរសព្ទ​យើង​ដើរ​យឺត, មិន​បាន​សំអាត RAM និង​អាច​ធ្វើ​ឲ្យ​ថ្ម​មិន​សូវ​កាន់។​ យល់​ល្អ​ក្នុង​មួយ​សប្ដាហ៍​ម្ដង អ្នក​គួរ​បិទ​ទូរសព្ទ iPhone ចោល​ឲ្យ​បាន​រយៈ​ពេល ៣០ នាទី។

៥.ការ​ប្រើ​ឧបករណ៍​សំអាត​មិន​ត្រឹមត្រូវ:
ត្រឹម​កូន​ក្រណាត់​ទន់​តូច​មួយ​សម្រាប់​ជូត​តួ​ខ្លួន​និង​អេក្រង់ វា​ជា​រឿង​ល្អ​បំផុត​ហើយ។ ប៉ុន្តែ​បើ​អ្នក​ទម្លាប់​ប្រើ​ទឹក​បាញ់​កញ្ចក់​យក​មក​​ផ្ដិត​ជូត​លើ​អេក្រង់ ពេល​ខ្លះ​ឆាប់​ធ្វើ​ឲ្យ​គុណភាព​ Screen Protector បិទ​ជាប់​អេក្រង់ ឆាប់​ចុះ​អន់​ថយ​គុណភាព​ទៅ​វិញ​ទេ ព្រោះ​វា​មាន​ផ្ទុក​នូវ​សារធាតុ​គីមី​បង្កប់​ខាង​ក្នុង​ទឹក។

៦.ការ​ប្រើ​ iPhone នៅ​ទីតាំង​ក្ដៅ​ជ្រុល:
​​​ការ​ទម្លាប់​ទុក​ទូរសព្ទ​ចោល ក្រោម​ពន្លឺ​ព្រះអាទិត្យ​ឬ​ទុក​ក្នុង​រថយន្ត​ដែល​ចត​ចោល​អំឡុង​ថ្ងៃ​ក្ដៅ ក៏​ជា​រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ។ អ្នក​គួរ​ទុក​ឬ​ប្រើ iPhone នៅ​ទីតាំង​ដែល​មាន​អាកាសធាតុ​សម​ល្មម​មិន​ក្ដៅ​ពេក មិន​ត្រជាក់​ពេក ជៀសវាង​មាន​បញ្ហា​ត្រង់​ប្រការ​ណា​មួយ​កើត​ឡើង។​

៧.ប្រើ​ឆ្នាំង​សាក​ក្លែងក្លាយ:
ឧបករណ៍​ឆ្នាំង​និង​ខ្សែ​សាក​ក្លែងក្លាយ ខុស​ពី​ឧបករណ៍ Original របស់​ក្រុមហ៊ុន Apple ក្នុង​ករណី​ខ្លះ​ក៏​អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់ iPhone ដូច​គ្នា។ ផ្អែក​តាម​ជាង​ជួសជុល​ឧបករណ៍​អេឡិចត្រូនិក​មួយ​ចំនួន​នៅ​​ក្រៅ​ស្រុក បាន​ប្រាប់​ឲ្យ​ដឹង​ថា​ការ​ប្រើ​ឧបករណ៍​សាក​ក្លែងក្លាយ អាច​ធ្វើ​ឲ្យ​បន្ទះ​ម៉ាស៊ីន​និង​ផ្នែក​ផ្សេង​ទៀត ឆាប់​ឆ្លង​និង​ខូច​បាន​យ៉ាង​ងាយ។​

សរុប​មក​ ចំណុច​ទាំង​នេះ ជា​ទម្លាប់​អាក្រក់​ដែល​អ្នក​គួរ​តែ​បោះ​បង់​ចោល ​កុំ​វ៉ក់​នឹង​ការ​ចុច​​វា​គ្រប់​ពេល​វេលា ព្រោះ​វា​អាច​ឲ្យ​ iPhone ឆាប់​ខូច ហើយ​អ្នក​ទៅ​ជាមនុស្ស​ដែល​អត់​ទូរស័ព្ទ​មិន​បាន​ផង​ដែរ​៕



ប្រភព៖ idropnews