Samsung បានបើកឲ្យមានការកុម្ម៉ង់ទុកមុនសម្រាប់កំពូល Smartphone របស់ខ្លួននៅកម្ពុជាហើយ ចាប់ពីថ្ងៃទី៤-២២ កញ្ញានេះ ដោយតម្លៃវិញគឺ ៩១៩ ដុល្លារ ហើយការកុម៉្មង់ Note 8 ពណ៌ខ្មៅ ឬពណ៌មាស ១គ្រឿង ថែមកាស Samsung U-Flex និងស៊ីមលេខពិសេសរបស់ Smart ឲ្យមួយផងដែរ។
សម្រាប់លក្ខខណ្ឌវិញ ម្នាក់កុម្ម៉ង់បានតែមួយគ្រឿងប៉ុណ្ណោះ ហើយត្រូវតម្កល់អត្តសញ្ញាណប័ណ្ណ និងលុយ ១៩ ដុល្លារ។ ចំណែកទីតាំងវិញ គឺអាចរកបានគ្រប់ដេប៉ូចែកចាយរបស់ Samsung ដែលមានស្លាកសម្គាល់ “PRE-ORDER HERE” ដោយការកុម្ម៉ង់នៅភ្នំពេញ នឹងទទួលបានទូរសព្ទនៅថ្ងៃទី២៩ កញ្ញា ហើយតាមខេត្ត នឹងបាននៅថ្ងៃបន្ទាប់។

គួរបញ្ចាក់ថា
តម្លៃនៅកម្ពុជានេះនេះ គឺថោកជាងនៅអាមេរិកដល់ទៅជិត ២០០ដុល្លារ ដោយនៅទីនោះមានតម្លៃ ១ ១០០ ដុល្លារ។ សម្រាប់ព័ត៌មានបន្ថែម ទាក់ទងលេខ ១៨០០-២០៣២៣២ ឬចូលផេកហ្វេសប៊ុក
Samsung Mobile Cambodia