កុំទទួលទានកាហ្វេនៅពេលព្រឹក បើអ្នក​មិនទាន់ញ៉ាំអាហារ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កុំទទួលទានកាហ្វេនៅពេលព្រឹក បើអ្នក​មិនទាន់ញ៉ាំអាហារ

05/08/2017
ថ្វីបើកាហ្វេផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពក៏ពិតមែន ប៉ុន្តែអ្នកមិនគួរទទួលនៅពេលព្រឹកទាំងមិនទាន់ញ៉ាំអីនោះទេ។ដំបូងអ្នកត្រូវដឹងថា ការទទួល ទានកាហ្វេខ្មៅមួយពែងទាំងពោះទទេនៅពេលព្រឹក ចំនួនទឹកអាស៊ីត hydrochloric នៅក្នុងបំពង់រំលាយអាហារនឹងកើនឡើង។

អាស៊ីត hydrochlo ric ធ្វើឲ្យមានបញ្ហាដល់ប្រព័ន្ធរំលាយអាហាររបស់ក្រពះ ជាពិសេសលំបាកក្នុងការរំលាយជាតិប្រូតេអ៊ីនតែម្តង។ ប្រសិនបើប្រូតេអ៊ីនមិន បានបំបែក ហើយមានកាន់តែច្រើន អ្នកច្បាស់ជាមានអាការៈហើមពោះ, រលាកពោះវៀន និងកើតមានជំងឺមហារីកពោះវៀនធំ។នេះជាមូលហេតុដែលអ្នកវិទ្យាសាស្ត្រជាច្រើនបានព្រមានថា អ្នកមិនគួរទទួលទានកាហ្វេនៅពេលព្រឹកទាំងពោះទទេនោះទេ ព្រោះវាអាចបង្កើនកម្រិត ជាតិអាស៊ីតនៅក្នុងក្រពះ ដែលបណ្តោលឲ្យក្អួត និងហើមពោះ…។

ដូចដែលបានបង្ហាញជូនខាងលើ ការទទួលទានកាហ្វេទាំងពោះទទេនៅពេលព្រឹកព្រលឹមពិតជាមិនល្អសម្រាប់សុខភាពឡើយ។ ប៉ុន្តែប្រសិនបើអ្នកនៅតែចង់យកកាហ្វេធ្វើជាអាហារពេលព្រឹក អ្នកគួរតែបន្ថែមទឹកដោះគោចូលខ្លះ ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្សេងៗ៕
ប្រភព៖ postnews.media