ការ​ទទួលទាន​ភេសជ្ជៈ​៦​ប្រភេទនៅ​ពេលយប់​អាចជួយ​បញ្ចុះខ្លាញ់​យ៉ាង​មាន​ប្រសិទ្ធភាព - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ការ​ទទួលទាន​ភេសជ្ជៈ​៦​ប្រភេទនៅ​ពេលយប់​អាចជួយ​បញ្ចុះខ្លាញ់​យ៉ាង​មាន​ប្រសិទ្ធភាព

05/08/2017
មិនចាំបាច់ ​ប្រើ​ថ្នាំ​បញ្ចុះទម្ងន់​ដែល​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព ឬ​ចំណាយ​កម្លាំង​ហាត់ប្រាណ​ច្រើន​នោះ ទេ ការសិក្សា​មួយ​បង្ហាញថា ការ​ទទួលទាន​ភេសជ្ជៈ​៦​ប្រភេទ ខាងក្រោម​នេះ នៅ​ពេលយប់​អាចជួយ​អ្នក​នៅក្នុង​ការ បន្ថយ​ខ្លាញ់​លើស​ក្នុង​សរីរាង្គ​បាន​យ៉ាង​ប្រសិទ្ធភាព ។​

ទឹក​ក្តៅ​
ទឹក​ក្តៅ​ឧណ្ហៗ​ដែលមាន​កម្រិត​ប្រមាណ​៣០​អង្សា​សេ​ល្អ​បំផុត និង​មាន​ប្រសិទ្ធភាព​រំលាយ​ជាលិកា​ខ្លាញ់​លើស​ក្នុង​រាងកាយ​ដ៏​អស្ចារ្យ ។ ពេលយប់ ចូរអ្នក​ទទួលទាន​ឱ្យបាន​ច្រើន​ទឹក​ស្ងោរ​បន្លែ​, ទឹក​ផ្លែឈើ​ស្រស់​១​កែវ និង​ទឹក​ក្តៅ​ឧណ្ហៗ ។​

ទឹកដោះគោ​
​កុំ​ច្រឡំ​ថា ការទទួល​ទាន ទឹកដោះគោ​នឹងធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់ ។ ប្រសិន​អ្នក​ទទួលទាន​ទឹកដោះ​ក្តៅ​គ្មាន​ស្ករ​មុន​ចូល​គេង វា​នឹង​ជួយ​អ្នក​ដុត បំផ្លាញ​បរិមាណ​ជាតិ​ខ្លាញ់​លើស​ក្នុង​រាងកាយ ។

ទឹកក្រូច​ពោធិ៍សាត់​
នរណា​ដឹងថា​ក្រូចពោធិ៍សាត់​ជា​ប្រភេទ​ផ្លែឈើ​សម្បូរ​វីតាមីន តែ​ពុំ​សូវ​បានដឹងថា វា​នៅ​ជួយ​អ្នក​បញ្ចុះទម្ងន់​ប្រសិទ្ធភាព និង​សុវត្ថិភាព ។ក្រូចពោធិ៍សាត់​ល្អ​បំផុត​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​ផ្លូវ​ពោះវៀន និង​បញ្ចុះ​ជាតិពុល ។​

ទឹកឃ្មុំ​
ទឹកឃ្មុំ​អាច​ហៅថា ឱសថ​ទិព្វ​រក្សា​សម្ផស្ស ។ ការ​ទទួលទាន​ទឹកឃ្មុំ​១ ស្លាបព្រា​លាយ​ជាមួយ​ទឹក​ឧណ្ហៗ​រៀង រាល់​យប់ ពុំ​ត្រឹមតែ​ជួយ​ឱ្យ​ស្បែក​ទន់​សប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​អាចជួយ​បញ្ចុះទម្ងន់​បាន​ទៀតផង ។

ទឹក​ប៉េងប៉ោះ​
ប៉េងប៉ោះ​ពុំ​ត្រឹមតែ​អាច​ប្រើ​បិទ​លើ​មុខ ដើម្បី​ជួយ​ឱ្យ​ស្បែក​ស្អាត តែ​វា​ជា​ប្រភេទ​ផ្លែឈើ​សម្បូរ​ជាតិ​ទឹក និង​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ល្អ​បំផុត​ក្នុងការជំនួយការ​បញ្ចុះទម្ងន់ ។​

តែ​បៃតង​
ទទួលទាន​តែ​បៃតង​ល្អប្រសើរ សម្រាប់​ប្រព័ន្ធ​សរសៃឈាម​បេះដូង និង​ជួយ​ដល់​ការបញ្ចុះ​ទម្ងន់​ប្រសិទ្ធភាព ៕

ប្រភព www.rasmeinews.com/health