សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខកម្មករនៅសួនឧស្សាហកម្មវឌ្ឍនៈទី២ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខកម្មករនៅសួនឧស្សាហកម្មវឌ្ឍនៈទី២

30/08/2017
នៅព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករ កម្មការនី ចំនួន ១៣,១៦៩ នាក់នៅសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ សម្តេចតេជោ ដែលបានបង្កើតនូវអ្វីៗទាំងអស់នេះហើយ គឺត្រូវតែមើលថែទាំដោយផ្ទាល់ដៃ។ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងបន្តចុះជួបជាមួយបងប្អូនកម្មករនៅរៀងរាល់ថ្ងៃអាទិត្យ និងថ្ងៃពុធ។ ព្រោះសុខទុក្ខបងប្ពូនកម្មករ គឺជាសុខទុក្ខរបស់សម្តេចតេជោផ្ទាល់។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបានអញ្ចើញរជួបជុំជាមួយ បងប្អូនកូនក្មួយកម្មករ កម្មការនី ដើម្បីស្វែងយល់ពីតម្រូវការ និង បង្កើនប្រសិទ្ធភាពការងារ អោយកាន់តែល្អប្រសើរឡើង ជាពិសេសដើម្បីជំរុញគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជាអោយបានជោគជ័យ។

សម្តេចតេជោបានបញ្ជាក់ថាកាលពីឆ្នាំ ១៩៩៧ កម្ពុជាមានរោងចក្រត្រឹមតែ ៦៤ ប៉ុណ្ណោះ តែពេលនេះ យើងមានប្រមាណជាង ១ម៉ឺនរោងចក្រ និងបានផ្តល់ការងារដល់ពលរដ្ឋប្រមាណជាង ១លាននាក់។ ប្រាក់ខែកម្មករពីមុនគឺមានតែជាង ៣០ដុល្លារ ប៉ុន្តែបានតម្លើងមករហូតដល់ ១៥៣ដុល្លារបូកថែម នឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗគឺច្រើនជាង២០០ដុល្លារ។ នៅឆ្នាំ២០១៨ ប្រាក់ខែកម្មករនឹងតម្លើងដល់ ១៦៨ ដុល្លា បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតគឺច្រើនជាង២០០ដុល្លា ដែលនឹងធ្វើអោយជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែល្អប្រសើរឡើង។

ទន្ទឹមនឹងនេះដែរ ដោយសារកំណើនសេដ្ឋកិច្ច និងតម្រូវការនៃ Logistic បានកើនឡើងជាលំដាប់ សម្តេចតេជោ បានប្រកាសនឹងពង្រីកទំហំផ្លូវជាតិលេខ៣ បន្ថែមទៀតដែលមានរហូត៤គន្លង (Lane) គឺ ២គន្លងទៅ ២គន្លងមកដើម្បីសម្រួលដល់ការដឹកជញ្ជូនទូទៅនៅតាមបណ្តោយផ្លូវជាតិលេខ៣។ ការពង្រីកផ្លូវនេះគឺចាប់ពីរង្វង់មូលចោមចៅរហូតទៅដល់ខេត្តកំពត។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានរំលឹកអំពីគោលនយោបាយរបស់ក្រុមមួយដែលបានទប់ស្កាត់រាល់នូវ ជំនួយ និងការអភិវឌ្ឍកម្ពុជាដែលហៅថាក្រុម (៣-កុំ) គឺទី១)កុំផ្តល់ជំនួយអោយកម្ពុជា ២)កុំមកវិនិយោគនៅកម្ពុជា និង៣)កុំទិញទំនិញពីកម្ពុជា។ តើនេះគឺជាទង្វើស្នេហាជាតិ ឬជាទង្វើក្បត់ជាតិ ក្បត់ប្រជាជនខ្លួនឯង? ព្រោះទង្វើនេះបានធ្វើអោយបងប្អូន កម្មករកម្មការនីបាត់បង់ការងារដែលប៉ះពាល់ ដល់ជីវភាពរស់នៅយ៉ាងធ្ងន់ធ្ងរដែលផ្ទុយស្រឡះពីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលបាននិងកំពុងអនុវត្តគោលនយោបាយ (៣-សុំ) គឺ១) សុំអោយបរទេសជួយកម្ពុជា ២)សុំអោយបរទេសមកវិនិយោគនៅកម្ពុជា និង ៣)សុំអោយបរទេសជួយទិញទំនិញពីកម្ពុជាដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលជួយដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករអោយកាន់តែប្រសើរឡើង។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់រោងចក្រទាំងអស់ត្រូវមានការយោគយល់គ្នា ជាមួយកម្មករនិយោជិតហើយត្រូវខិតខំដោះស្រាយបញ្ហាតាមសន្តិវិធីចៀសវាងវិវាទផ្សេងៗ។
ចំពោះដំណោះស្រាយទឹក គឺចាប់ ពីថ្ងៃ ១ ខែកញ្ញា ឆ្នាំ២០១៧ តទៅរដ្ឋករទឹកលក់ទឹកអោយម្ចាស់ផ្ទះ ក្នុងតំលៃ ៧០០ រៀល ហើយម្ចាស់ផ្ទះនឹងលក់អោយកម្មកត្រឹមតែ ៨០០៛ ប៉ុណ្ណោះក្នុង១ម៉ែត្រគូប។ ចំពោះអគ្គីសនីបើប្រើ៥០គីឡូវ៉ាត់ម៉ោង គឺតម្លៃ ៤១០៛។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវដល់ ម្ចាស់ផ្ទះជួលកុំតម្លើងប្រាក់ឈ្នួលផ្ទះក្នុងរយៈពេល ១ឆ្នាំ (២០១៨) ដើម្បីអោយកម្មករកនៅសល់ប្រាក់ ដោះស្រាយជីវភាពរស់នៅអោយបានប្រសើរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកនូវចំណុចសំខាន់ៗ៥ដើម្បី លើកកំពស់ការងារ និងជម្រុញវិស័យឧស្សាហកម្មអោយកាន់តែមានភាពល្អប្រសើរគឺ​
ទី១)ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរ ភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ​
ទី២)រួមគ្នារក្សាការងារចាស់ និងបង្កើតការងារថ្មីៗច្រើនថែមទៀតដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម​
ទី៣)រួមគ្នាបង្កើនប្រាក់ចំណូលដោយ ការខិតខំបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ និងកុំអោយកម្មករ ភ័យខ្លាចពីការបាត់ បង់ការងារនិងប្រាក់ចំណូល​
ទី៤)ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករ គឺចាប់ពីខែ មករា ២០១៨ តទៅ និយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករ​ បងប្អូនអាចចំណេញ ថវិកា (៨,០០០៛ ទៅ ១២,០០០៛ ក្នុង១ខែ)​
ទី៥) ផ្តល់កិច្ចគាំពារនិងយកចិត្តទុកដាក់ចំពោះ កម្មករកម្មការនីដែលធ្វើការនៅក្រៅប្រទេស តាមរយៈការគាំទ្រ និងជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ក្នុងការធ្វើការទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជាដៃគូដើម្បីផ្តល់ការងារ ដែលមានប្រាក់ចំណូលខ្ពស់ និងលក្ខណការងារល្អៗដល់ក្មួយៗកម្មករ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីថា ក្មួយៗកម្មករកម្មការិនីទូទាំងប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (សីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ចំនួន ៨០% នៃ ប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពីមុន។ ចាប់ពីឆ្នាំ២០១៨ តទៅ កម្មករកម្មការនីយើងទាំងអស់ (កម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ ដោយមូលនិធិសមធម៍ ។ ទន្ទឹមនឹងនេះដែរ គឺក្រុមហ៊ុនត្រូវរៀបចំបង្កើត Clinic នៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករកម្មការនី។ ចំពោះស្រ្តីសំរាលកូន គឺទទួលបានការឈប់សម្រាកពីការងាររយៈ ពេល ៣ ខែ ហើយនៅទទួលបានប្រាក់ខែ ១២០%។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរកម្មករ កម្មករកម្មការិនី ជិយោជក ទាំងអស់ដែល បានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួន និងបានថតរូប Selfie ដែល បង្ហាញនូវក្តីស្រឡាញ់ចំពោះបងប្អូនកូនក្មួយជាកម្មករកម្មការនី ក្នុងលក្ខណៈស្និទ្ឋស្នាលនិងសប្បាយរីករាយក្រៃលែង៕ ប្រភព៖ Pageសម្តេចតេជោ