ធ្លាយរឿងលាក់ឈើខុសច្បាប់ពីមន្ត្រីសារពត៌មាននៅស្ទឹងត្រែង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ធ្លាយរឿងលាក់ឈើខុសច្បាប់ពីមន្ត្រីសារពត៌មាននៅស្ទឹងត្រែង

31/08/2017
ខេត្តស្ទឹងត្រែង ៖ រដ្ឋបាល​ព្រៃឈើ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បាន​បង្ក្រាប​រឹបអូស​ឈើ​ប្រណីត​មួយ​ចំនួន​ធំរក្សា​ទុក​ក្នុង​បន្ទប់​ផ្ទះ​ជួល​ស្ថិត​នៅ​គីឡូម៉ែត្រ​លេខ​២ ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៧ ។

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ខេត្តស្ទឹងត្រែង​ឱ្យ​ដឹង​ថា គំនរ​ឈើ​ប្រណីត​ចំនួន​២​បន្ទប់ និង​រាយ​ប៉ាយ ព្រមទាំង​ទីតាំង​កែ​ច្នៃ​មួយទៀត​ស្ថិត​ក្នុង​បរិវេណ​ផ្ទះ​ជួល​ខាង​ត្បួ​ង​ផ្សារ​គីឡូម៉ែត្រ​លេខ​២​ត្រូវ​បាន​ក្រុម​អ្នក​សារព័ត៌មាន​ប្តឹង​ទៅ​ស្ថាប័ន​អយ្យការ​​ដើម្បី​ចុះ​ត្រួតពិនិត្យ ។

មន្ត្រី​ដដែល​បន្ត​ថា ក្រោយ​សេចក្តីរាយការណ៍​នោះ​ដល់​ព្រះរាជអាជ្ញា​លោក​បាន​ចាត់តាំង​ព្រះរាជអាជ្ញា​រង​គឺ​លោក គឹ​ម ហុង​សាន ចុះ​ដឹកនាំ​ឆែកឆេរ​ជាក់ស្តែង​ប្រទះ​ឃើញ​មាន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​អារ​ជា​ច្រើន​រក្សា​ទុក​ក្នុង​បន្ទប់​ផ្ទះ​ជួល ។ ការ​អនុ​ច្បាប់​ស្តី​ពី​ព្រៃឈើ​ខាងលើ​សមត្ថកិច្ច​ជំនាញ​ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​បាន​ធ្វើ​កំណត់​សមាសភាព​ចូលរួម និង​កំណត់ហេតុ​ដកហូត​ដែ​មាន​ស្ត្រី​ម្ចាស់ផ្ទះ​ឈ្មោះ ថា​ច់ ភឿ​ង អាយុ​៤៧​ឆ្នាំ ឯកភាព​ក្នុង​ការ​ប្រគល់​វត្ថុ​តាង​បទល្មើស​ទាំងអស់​ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​រឹបអូស​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ ៕អត្ថបទ ទេព វណ្ណះ