រដ្ឋបាលរាជាធានីភ្នំពេញកំពុងរៀបចំស្ថាបនាប្រពន្ធលូថ្មីតាមដងវិថីនានាក្នុងរាជធានីភ្នំពេញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋបាលរាជាធានីភ្នំពេញកំពុងរៀបចំស្ថាបនាប្រពន្ធលូថ្មីតាមដងវិថីនានាក្នុងរាជធានីភ្នំពេញ

30/08/2017
រាជធានី​ភ្នំពេញ ៖ នៅ​ពេល​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ដំណើរការ​ស្ថាបនា​ប្រព័ន្ធ​លូ​ថ្មី​មួយ​ខ្សែ​តាម​បណ្តោយ​សួនច្បារ​តាម​វី​ថី​ព្រះ​ស៊ី​សុវត្ថិ មុខ​ព្រះ​បរមរាជវាំង​ក្នុង​គោលបំណង​រំដោះ​ទឹកភ្លៀង​ចេញពី​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ និង​តំបន់​ជុំវិញ ។

លោក ដួង ចាន់​សា​រ៉ាត បាន​ឲ្យ​ដឹង​ថា នេះ​ជា​គំរោង​ថ្មី​មួយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​រំដោះ​ទឹកភ្លៀង​ចេញពី​តំបន់​ខាងលើ​នេះ​ក្រោយ​ពី​ចំណុច​នេះ​តែងតែ​ទទួល​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​ព្រោះ​គ្មាន​ប្រព័ន្ធ​លូ ។ លោក​បន្ត​ថា ការ​ដាក់​លូ​ថ្មី​ចាប់ពី​ផ្លូវ​លេខ​១៥៤​ដល់​ផ្សារ​រាត្រី ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ ដោយ​ដាក់​រឺ​ហ្គា​២៥​ម៉ែត្រ​មួយ​នឹង​គ្រោង​ឲ្យ​រួចរាល់​ក្នុង​រយៈពេល​២​ខែ​ដើម្បី​រំដោះ​ទឹក​ចេញពី​ផ្លូវ​ហូរ​ចូល​អាង​ស្តុក​ទឹក​របស់​គំរោង​ជប៉ុន ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ការងារ​ស្ថាបនា​ប្រព័ន្ធ​លូ​ថ្មី​នេះ​ធ្វើ​ឡើង​ស្របគ្នា​នឹង​គំរោង​កែ​លម្អ​សួនច្បារ​មុខ​ព្រះ​បរមរាជវាំង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​កំពុង​ដំណើរ​ស្ថាបនា​នា​ពេល​នេះ​ដោយ​ប្តូរ​ការ​រ៉ូ​ចាស់​ដាក់​ជំនួស​វិញ​ដោយ​ការ​រ៉ូ​ថ្ម​ក្រា​នី​ត ដើម្បី​លើកកំពស់​សោ​ភណ្ឌ​ភាព​បរិស្ថាន​តាម​ដង​ទន្លេសាប​មុខ​ព្រះ​បរមរាជវាំង​ឲ្យ​កាន់តែ​ស្រស់បំព្រង ជាទី​តាំង​លំហែរ​យក​ខ្យល់អាកាស និង​ហាត់ប្រាណ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង ស្រប​ពេល​ដែល​ទីតាំង​ជា​ច្រើន​ត្រូវ​បាន​ប្តូរ​ដាក់​ថ្ម​ក្រា​នី​ត​រួច​ហើយ ធ្វើ​ឲ្យ​សួនច្បារ​ជា​ច្រើន​ក្នុង​ទីក្រុង​ត្រូវ​បាន​កែ​លម្អ​បំរើ​ឲ្យ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ និង​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​សមិទ្ធិ​ផល​ដែល​កើត​មាន​សំរាប់​បំរើ​ផល​ប្រ​យោ​ជ​ន៏​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ផង ៕ អត្ថបទ: ទេព វណ្ណះ