(ប៉េកាំង)៖ រដ្ឋាភិបាលចិននៅថ្ងៃចន្ទនេះ បាននិយាយថា ប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ថា ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសដទៃ ឬក៏ការដាក់ទណ្ឌកម្មឯកតោភាគី ដូចដែលសហរដ្ឋអាមេរិកអនុវត្តលើវេណេស៊ុយអេឡា គឺមិនអាចជួយអ្វីបានឡើយ ហើយមានតែធ្វើឱ្យស្ថានភាពកាន់តែ ស្មុគស្មាញប៉ុណ្ណោះ។
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ទីក្រុងប៉េកាំង ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសដាក់ទណ្ឌកម្មសាជាថ្មីប្រឆាំងនឹងរដ្ឋាភិបាល នៃប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ តាមរយៈការចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ការដោះស្រាយបំណុលដែលទីក្រុងការ៉ាកាស់ ជំពាក់ទីក្រុងវ៉ាស៊ីនតោន។
ដោយឡែកជុំវិញទណ្ឌកម្មនេះដែរ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង (Hua Chunying) បានគូសបញ្ជាក់ដូច្នេះថា៖ «គោលជំហររបស់ចិនតែងតែគោរពជានិច្ចដែន អធិបតេយ្យភាព និងឯករាជ្យភាពនៃបណ្ដាប្រទេសដទៃ ហើយក៏មិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ពួកគេដែរ...។
ម្យ៉ាងវិញទៀត ប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ថា ការលូកដៃចូល កិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសដទៃ ឬក៏ការដាក់ទណ្ឌកម្មឯកតោភាគី គឺមិនអាចជួយអ្វីបានឡើយ ពោលគឺមានតែធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញប៉ុណ្ណោះ...ដូច្នេះវិបត្តិបច្ចុប្បន្ន នៅវេណេស៊ុយអេឡា គួរតែទុកឱ្យប្រជាជន និងរដ្ឋាភិបាលវេណេស៊ុយអេឡា ជាអ្នកដោះស្រាយដោយខ្លួនឯង»។
គួរបញ្ជាក់ថា ខណៈដែលសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច នាំគ្នាថ្កោលទោសរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ចិនបែរជាចេញមុខអបអរសាទរថា ការបោះឆ្នោតសភាធម្មនុញ្ញថ្មី នៅ វេណេស៊ុយអេឡា ប្រព្រឹត្តទៅយ៉ាងរលូនទៅវិញ។ ក៏ប៉ុន្តែនេះមិនមែនជារឿងចម្លែកនោះទេ ត្បិតចិន និងវេណេស៊ុយអេឡា មានទំនាក់ទំនងការទូត និងពាណិជ្ជកម្មយ៉ាងជិតស្និតនឹងគ្នា ជាពិសេសគឺ វិស័យថាមពលតែម្ដង៕អត្ថបទ ដកស្រង់