បង្ក្រាបបទល្មើសព្រៃឈើធម្មជាតិនៅស្រុកក្រវ៉ាញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បង្ក្រាបបទល្មើសព្រៃឈើធម្មជាតិនៅស្រុកក្រវ៉ាញ

30/08/2017
ខេត្តពោធិ៍សាត់ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ​ដឹកនាំ​ដោយ​លោក ចាន់ សុខា​ ជា​មេបញ្ជាការ​សហការ​ជាមួយ​កម្លាំង​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ទីតាំង​មួយ​កន្លែង​រឹបអូស​បាន​ជិត​២០០​ដុំ​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ ។ ប្រតិបត្តិការ​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ផ្ទះ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ក្រញាំ ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ។

លោក​វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវ​ហត្ថ​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​នេះ​កម្លាំង​បាន​ធ្វើការ​បង្ក្រាប​ឈើប្រណិត​ប្រភេទ​ធ្នង់​បាន​ចំនួន​១៩៥​ដុំ​ដែល​ឈ្មួញ​ទុច្ចរិត​បម្រុង​រៀបចំ​ដាក់​លើ​រថយន្ដ​ដឹក​ចេញ​ទៅ​លក់​នៅ​ឯ​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​នានា​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​ការ​ដឹក​ជញ្ជូន​ឈើប្រណិត​នៅ​ខេត្តពោធិ៍សាត់​គេ​មិន​ដឹក​ឈូឆរ​តាម​រថយន្ដ​ភ្លូកទឹកភ្លូកដី​ដូច​កាលពីមុន​នោះ​ទេ​គឺ​គេ​ប្រើ​រូបភាព​ដឹក​តាម​ម៉ូតូ​វិញ បើ​សមត្ថកិច្ច​ហ៊ាន​ចាប់​ពួក​គេ​នឹង​ទូរស័ព្ទ​ទៅ​ចៅហ្វាយខេត្ត​ភ្លាម​ព្រោះ​ជា​លក្ខណៈ​គ្រួសារ ៕ អត្ថបទ: ទេព វណ្ណះ