ផ្អើលប្រជាពលរដ្ឋជាច្រើនអ្នកយកដែកស្បែងជីកកកាយដីភ្នំ១កន្លែងនៅប៉ៃលិន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផ្អើលប្រជាពលរដ្ឋជាច្រើនអ្នកយកដែកស្បែងជីកកកាយដីភ្នំ១កន្លែងនៅប៉ៃលិន

30/08/2017
ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ក្មេង​ចាស់ ប្រុស ស្រី ជា​ច្រើន​នាក់ បាន​នាំ​គ្នា​យក​ដែក​ស្បែង​ទៅ​ជីក​កកាយ​ដី​ភ្នំ​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ភ្នំ​ពុទ្រា ក្នុងភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រួច​ច្រក​កា​រ៉ុ​ង​ដឹក​តាម​ម៉ូតូ​យក​ទៅ​អង្គុយ​រែង​នៅ​ក្នុង​ទឹកស្រះ​ក្បែរ​នោះ ដោយ​អ្នកខ្លះ​ប៉ះ​ចំ​កំទេច​ត្បូង​ល្អ (​ត្បូង​ទទឹម​) ពណ៌​ក្រហម​លក់​បាន​ប្រាក់​យក​ទៅ​ទិញ​ម្ហូបអាហារ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ហើយ​ក៏​សប្បាយ​រីករាយ​នឹង​បន្ត​រុករក​ថែម​ទៀត ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា អស់​រយ​:​ពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ​គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជា​ច្រើន ដែល​ទំនេរ​ពី​ការងារ​ស្រែ​ចម្ការ​បាន​នាំ​គ្នា​យក​ដែក​ស្បែង​កាំបិត និង​ចបជីក ទៅ​អង្គុយ​ជីក​កកាយ​ដី ដែល​សេសសល់​តិចតួច​ពី​ជនជាតិ​ថៃ​ជីក​កាយ​កាល​ពី​សម័យ​សង្គ្រាម ដោយ​គ្រួសារ​ខ្លះ​បាន​វេចបាយ​កញ្ចប់​ដាក់​ថង់ អ្នកខ្លះ​ទៀត​ដាក់​ធុង យក​ទៅ​អង្គុយ​ហូប​ជួបជុំ​គ្រួសារ ហើយ​នាំ​គ្នា​ខិតខំ​ប្រឹងប្រែង​ជីកដី​តាំងពី​ព្រឹក​រហូត​ដល់​ពេល​ល្ងាច​ទើប​ត្រឡប់​មក​ផ្ទះ​វិញ ក៏​បាន​កំទេច​ត្បូង លក់​ឱ្យ​ឈ្មួញ បាន​ប្រាក់​ទិញ​ម្ហូបអាហារ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

​សូម​បញ្ជាក់​ផង​ដែរ​ថា កន្លែង​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ជីក​កកាយ​ដី​រែង​រក​រ៉ែ​ត្បូង​នេះ គឺជា​ដី​ភ្នំ​ដែល​ជនជាតិ​ថៃ​បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​រ៉ែ​ង​យក​រ៉ែ​ត្បូង​ដឹក​ទៅ​ស្រុក​គេ​អស់​កាលពី​សម័យ​សង្គ្រាម​លុះ​ឃើញ​នៅ​សេសសល់​តិចតួច​ទើប​ពួក​គាត់​នាំ​គ្នា​ទៅ​អង្គុយ​ជីក​កកាយ​រក​កំទេច​រ៉ែ​ត្បូង​បាន​តិចតួច​តែ​ម្តង ៕ អត្ថបទ: ទេព វណ្ណះ